Friday, September 23, 2011

រឿងរ៉ាវពិត ហើយចំឡែករបស់សត្វ ភាគទី1

  • អណ្តាតបង្គួយ Chameleon អាចលៀនចេញក្រៅបានប្រវែង ពីរដងនៃខ្លួនរបស់វា ។
    • ប្រចៀវតែងតែហើរបត់ទៅខាងឆ្វេង នៅពេលដែលវាចេញផុតពីល្អាងភ្នំ ។
      • ស្រមោចគឺជាសត្វដែលមិនដែលដេក ។
        • ឆ្កែ Chow Chow និងឆ្កែ​ Shar Pei គឺជាឆ្កែដែលមានអណ្តាតពណ៌ខៀវ ។
          • សត្វតោឈ្មោលមិនសូវចេញប្រមាញ់ទេ ព្រោះភាគច្រើនតោញីជាអ្នកចេញប្រមាញ់ ។
          • ធ្មេញរបស់ទន្សាយ គឺមិនដែលបញ្ឈប់ការលូតលាស់ទេ គឺលូតលាស់រហូតដល់ពេលវាងាប់ ។
          • ជ្រូកគឺជាសត្វតែមួយគត់ដែលអាចឆេះរលាកដោយសារកំដៅថ្ងៃបាន ។
          • អូដ្ឋមានចិញ្ចើមដល់ទៅ​បីនៅភ្នែករបស់វា គឺដើម្បីការពារពីគ្រាប់ខ្សាច់ ។
          • ពង្រូល Armadillo តែងតែមានកូនចំនួនបួន ហើយដូចគ្នាសុទ្ធសាធ រួមទាំងភេទផងដែរ ។
          • ខ្លារខិន Cheetah មិនស្រែកគ្រហឹមដូចតោទេ តែវាស្រែកម៉េវៗ​ ដូចជាឆ្មាទៅវិញ ។
          • ជ្រូកព្រៃឥណ្ឌា Babirusa មានចង្កូមដ៏វែងដែលចាក់ធ្លុះឆ្អឹងលលាដ៏ក្បាលរបស់វា ។
          • មានតែវិធីតែមួយគត់ដើម្បីកំណត់ពីភេទរបស់សត្វសេក Macaw បានគឺត្រូវឆ្លងកាត់ សល្យកម្ម​ (Surgery) ។
          • ទឹកនោមសត្វឆ្មា បញ្ចេញពន្លឺនៅក្រោមឥទ្ធិពលពន្លឺពណ៌ខ្មៅ (Black Light) ។
          • ស្វាឪ Chimpanzee នឹងមានក្បាលទំពែកទៅតាមអាយុកាលរបស់វា ដូចគ្នានឹងមនុស្សដែរ ។
          • ខ្ចងក្តក់ គឺមានធ្មេញច្រើនជាង 25,000 ទៅទៀត ។
          • សត្វពស់គឺជាសត្វដែលថ្លង់ (ស្តាប់មិនឮ) ។
          • កូនឆ្កែ Dalmatian មិនទន់ល្វេតល្វក់ នៅពេលដែលចាប់កំនើតដំបូងទេ ។
          • សត្វកង់ហ្គារូ (Kangaroo) គឺជាថនិកសត្វតែមួយគត់ដែល មិនអាចដើរថយក្រោយបាន ។
          • ត្រីដូហ្វីន (Dolphin) តែងតែដេកដោយបិទភ្នែកតែម្ខាង ហើយភ្នែកម្ខាងទៀតនៅបើក ។
          • បក្សី Penguin ពុំមានវត្តមាននៅតំបន់ប៉ូលខាងជើងទេ ។
          • រមាំង Gazelle មិនផឹកទឹកទេ ។
          • ខ្លាឃ្មុំអូស្រ្តាលី Koala គឺជាសត្វដែលខ្ជឹលជាងគេបំផុត ។ វាចំនាយពេល ២២ ម៉ោងក្នុងមួយថ្ងៃដើម្បីដេក ។
          ដកស្រង់ចេញពីឯកសារបរទេស ។

          No comments:

          Post a Comment