Wednesday, October 5, 2011

រឿងរ៉ាវពិត ហើយចំឡែក អំពីសត្វ ភាគទី4

  • យើងអាចសណ្តំស្មារតី សត្វកង្កែបបានដោយយើងដាក់វាផ្ងារពោះឡើងលើ ហើយអង្អែលពោះវាដោយថ្នមៗ ។
  • ការស្រាវជ្រាវបានបង្ហាញថា សត្វមូសមានការទាក់ទាញចិត្តបំផុត ទៅលើមនុស្សណាដែលទើបតែញ៉ាំផ្លែចេកហើយថ្មីៗ ។
  • សត្វជន្លេន ribbon worms វានឹងស៊ីខ្លួនវា ប្រសិនបើវាមិនអាចរកចំណីបានទេ ។
  • សត្វទីទុយ គឺជាសត្វបក្សីតែមួយគត់ ដែលអាចមើលឃើញព៌ណខៀវបាន ។
  • សត្វពពុះទឹក គឺជាសត្វដែលមាន 95​ ភាគរយជាទឹក ។
  • ផ្កាយសមុទ្រ គឺជាសត្វតែមួយគត់ដែលអាចទាញក្រពះវាពីក្នុងចេញមកខាងក្រៅបាន ។
  • ត្រីកន្ទុយបី មានការចងចាំត្រឹមតែរយៈពេល 3 វិនាទីប៉ុន្នោះ ។
  • សេះទេស (mule) គឺមិនផុងចូលខ្សាច់ទេ តែសត្វលាគឺផុងចូលខ្សាច់បាន ។
  • បក្សីផែនឃ្វីន (penguin) គឺជាបក្សីតែមួយគត់ដែលអាចលោតចូលក្នុងទឹកបានដូចសត្វដូហ្វីន (dolphin) ។
  • សត្វជ្រូក អាចរត់បាន 1.6 km (1 mile) ក្នុងរយៈពេលតែ 7.5 minutes ពេលដែលវារត់ដល់ល្បឿនខ្ពស់បំផុត ។
  • សត្វគីង្គក់ horned toad នៅពេលដែលវាខឹង វានឹងបាញ់ចេញឈាមពីភ្នែករបស់វា ។
  • លាសសមុទ្រម៉្យាង scallop គឺមានភ្នែកព៌ណខៀវដល់ទៅ 35 ។
ដកស្រង់ចេញពីឯកសារបរទេស ។

No comments:

Post a Comment