Sunday, March 18, 2012

ទស្សន៍ទាយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត



តើ ​អ្នក​ចង់​ក្លាយ​ជាអ្នក​ទាយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដោយ​ប្រើ​គណិត​វិទ្យា​ជា​ មធ្យោបាយ​ដែរ​ឬទេ?​ តើអ្នកចង់​អោយ​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​របស់​អ្នក​ភ្ញាក់​ផ្អើល​ដែរ​ឬ​ទេ ថា​អ្នក​អាច​ទាយ​ដឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ពួក​គេ​ដោយ​គ្រាន់​តែ​ប្រើ​គណិត ​វិទ្យា​? ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដែល​អ្នក​អាច​យក​ទៅ​សាកល្បង​​ដើម្បី​ភាព​ភ្ញាក់​ ផ្អើល​ និង​សប្បាយរីករាយ។ ជំហ៊ាន​ខាង​ក្រោម​នេះ អ្នក​ត្រូវ​អោយ​មិត្ត​ ឬក្រុម​គ្រួសារ​របស់អ្នក​​​អនុវត្ត ដោយ​អ្នក​ប្រាប់​គេ​អោយ​ធ្វើ​តាម​ជា​ជំហ៊ានៗ។ អ្នក​គួរ​តែ​មាន​ម៉ាស៊ីន​គិត​លេខ​មួយ​ដើម្បី​ធ្វើ​ជា​ជំនួយ ពី​ព្រោះថា​លេខ​ខាង​ក្រោម​នេះ គឺ​មាន​ច្រើន​ខ្ទង់​បន្តិច។
ជំហ៊ាន​ទី១៖ យក​ចំនួន​ខែកំណើត​បូក​នឹង​១៨ (១-១២)
ជំហ៊ាន​ទី២៖ បន្ទាប់​មក​គុណ​នឹង​២៥
ជំហ៊ាន​ទី៣៖ យក​លទ្ធផល​ខាង​លើ​ដក​នឹង ៣៣៣
ជំហ៊ាន​ទី៤៖ ហើយ​គុណ​នឹង​៨
ជំហ៊ាន​ទី៥៖ រួច​យក​លទ្ធផល​ដែល​ទទួល​បាន​ដក​នឹង​៥៥៤
ជំហ៊ាន​ទី៦៖ ហើយ​ចែក​នឹង​២
ជំហ៊ានទី​៧៖ បូក​នឹង​ថ្ងៃ​កំណើត​របស់​អ្នក (១-៣១)
ជំហ៊ាន​ទី៨៖ ហើយ​គុណ​នឹង​៥
ជំហ៊ាន​ទី៩៖ បូក​នឹង​៦៩២
ជំហ៊ាន​ទី១០៖ គុណ​នឹង​២០
ជំហ៊ាន​ទី១១៖ បូក​នឹង​ឆ្នាំ​កំណើត​របស់​អ្នក​ដោយ​កាត់​យក​លេខ​ចុង​ក្រោយ​២​ខ្ទង់​ (ឧ. ១៩៨៩គឺ​យក​៨៩)
បន្ទាប់​ពី​ធ្វើ​ការ​គណនា​ទាំង​១១​ជំហ៊ាន​ខាង​លើ​ហើយ អ្នក​ត្រូវ​សួរ​ទៅ​គូរ​ភាគី​ដែល​អ្នក​កំពុង​តែ​ធ្វើ​ការ​ទស្សន៍​ទាយអោយ​ ប្រាប់​នូវ​លទ្ធផល​ចុង​ក្រោយ​របស់​គេ។ បន្ទាប់​ពី​អ្នក​ដឹង​លទ្ធ​ផល​ចុង​ក្រោយហើយ អ្នក​ត្រូវ​យក​លទ្ធ​ផល​ចុង​ក្រោយ​នោះ ទៅ​ដក​នឹង​៣២៩៤០ ដើម្បី​ទទួល​បាន​នូវ​ចម្លើយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​គេនោះ។
ឧទាហរណ៖ ចម្លើយ​ដែល​អ្នក​ទទួល​បាន​បន្ទាប់​ពី​ធ្វើ​ការ​ដក​នឹង​៣២៩៤០ ហើយ​នោះ គឺ១១២៨​៩០។ នោះ​មាន​ន័យ​ថា មនុស្ស​ដែល​អ្នកកំពុង​តែ​ទាយ​នោះ​កើត​នៅ​ខែវិច្ឆិកា ថ្ងៃ​ទី២៨​​ ឆ្នាំ​១៩៩០។ ប្រសិន​បើ​ចម្លើយ​មិន​ត្រឹម​ត្រូវទេ​នោះ អ្នកឬ​ភាគីដែល​អ្នកធ្វើ​ការ​ទាយ​ អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​ពេញ​លេញ​ទៅ​តាម​ជំហ៊ាន​ខាង​លើ ឬ​មួយ​ក៏​គេ​កុហក​អ្នក។
ប្រភពដើម គេហទំព័រ គំនិត

No comments:

Post a Comment