Wednesday, March 21, 2012

វិធីយកទឹកចេញពីត្រចៀក

វិធីយកទឹកចេញពីត្រចៀក

អ្នក ​ប្រាកដ​ជា​ធ្លាប់ជួប​ហើយ​នូវ​បញ្ហា​ទឹក​ចូល​ត្រ​ចៀក​ ហើយ​វា​អាច​កើត​ឡើ​បាននៅពេលដែល​អ្នក​កំ​ពុងតែ​​ហែលទឹក​ ឬ ងូតទឹក​ ។​ បើ​សិន​ជា​អ្នក​ទុក​អោយ​ទឹក​​នៅ​​ក្នុង​​ត្រ​​ចៀក​​មាន​​រយៈ​​ពេល​​យូរ​​នោះ ​​​ វា​​អាច​​បណ្តាល​​អោយ​​មាន​​ការ​​ឆ្លង​​មេ​​រោគ​​ មិន​​តែ​​ប៉ុណ្នោះ​​ធ្វើ​​អោយ​​ខូច​​ក្រដាស់​​ត្រ​ចៀក​​ និង​​ធ្វើ​​អោយ​​ឈឺ​​ថែម​​ទៀត​​ផង​​ ​។ ដូច្នេះវា​ជាការ​ប្រសើរ​ប្រ​សិន​បើ​យើង​ដឹង​នូវ​វិធី ក្នុង​ការ​យក​ទឹក​ចេញ​ពីត្រ​ចៀក​ដើម្បី​ចៀស​វាង​នូវ​បញ្ហា​ដែល​បាន​លើក​ឡើង​ ដូច​ខាង​លើ​នេះ។ ខាង​ក្រោម​នេះគឺជា​វិធី​ដែល​ជួយ​អោយ​លោក​អ្នក​អាច​យក​ទឹក​ចេញ​ពី​ត្រចៀក​បាន ​ដោយ​សុវត្ថិភាព។
១​. ជា​ដំ​បូង​ចាក់​ទឹក​ប៉ុន្មាន​ដំណក់​ទៅ​ក្នុង​បំ​ពង់​បន្តក់​ បន្ទាប់​មក​ផ្អៀង​ក្បាល​បន្តិច​ដើម្បី​អោយ​ត្រចៀក​ដែល​មាន​ទឹក​ចូល​ ផ្ងារ​ទៅ​ខាង​លើ​ ។ ចាក់​ទឹក​ដែល​នៅ​ក្នុង​បំពង់​ចូល​ទៅ​ក្នុង​ត្រ​ចៀក​នោះ​ រួច​ហើយ​ចាំ​ប្រហែល​ជា​​ ២​​ ទៅ​ ៣​ វិនា​ទី​ បន្ទាប់​មក​ទៀត​ត្រលប់​ក្បាល​របស់​អ្នក​ចុះ​ក្រោម​យ៉ាង​រហ័ស​ ដើម្បី​អោយ​ទឹក​នៅ​ក្នុង​ត្រចៀក​ហូរ​ចេញ​មកក្រៅបាន ។ ធ្វើ​ដូច​នេះ​ជា​ថ្មី​ម្តង​ទៀត​រហូត​លុះ​ត្រា​តែ​ទឹក​ហូរ​អស់​ពី​ត្រ​ចៀក​ ។
២​. រៀប​ចំ​ការ​លាយ​បញ្ចូល​គ្នា​រវាង​អាកុល​​ និង​ទឹក​ខ្មេះ​ ​។​ បន្តក់​ ២​ ឬ​​ ៣​ ដំ​ណក់​នៃ​ការ​លាយ​បញ្ចូល​គ្នា​នេះ​ទៅ​ក្នុង​ត្រ​ចៀក​ដែល​មាន​ទឹក​ចូល​ ​។​ ការ​លាយ​បញ្ចូល​គ្នា​នេះ​​ និង​ជួយ​ធ្វើ​អោយ​ទឹក​នៅ​ក្នុង​ត្រ​ចៀក​ស្ងួត​ក្នុង​រយៈ​ពេល​ដ៍​ខ្លី​ ​។​
៣. អ្នកគួរគប្បីគេងយ៉ាងណាអោយត្រចៀកដែលមានទឹកចូលប៉ះទៅនឹងផ្ទៃខ្នើយ ។​ បន្តិចក្រោយមក កំលាំងនៃទំនាញ នឹងច្រានទឹកអោយចេញមកក្រៅ ។
៤. សម្ងួត​ត្រ​ចៀក​របស់​អ្នក​អោយ​បាន​ស្ងួត​ល្អ​ ដោយ​ប្រើ​ឧបករណ៍​ផ្លុំ​សក់​ជា​មួយ​​ នឹង​កំ​រិត​ដែល​ទៀប​សម​ល្មម​ ដើ​ម្បី​កុំ​អោយ​មាន​ការ​រលាក​ ឬ​ ឆេះ​ត្រ​ចៀក​របស់​អ្នក​ ដូច្នេះ​គួរ​កុំ​ដាក់​ឧបករណ៍​នៅ​ជិត​ត្រ​ចៀក​អ្នក​ពេក​ ។
៥. អ្នក​គួរ​ប្រើ​ប្រាស់​ថ្នាំ​បន្តក់​ត្រចៀក​ប្រ​ភេទ​សំ​លាប់​មេ​រោគ​ ​។​ បន្តក់​ ២​ ឬ​ ៣​ ដំ​ណក់​ទៅ​ក្នុង​ត្រ​ចៀក​ បន្ទាប់​មក​ផ្អៀង​ត្រ​ចៀក​ចុះ​ក្រោម​ ធ្វើ​ដូ​ច្នេះ​ទឹក​អាច​ហូរ​ចេញ​មក​ក្រៅ​​ជា​មួយ​ នឹង​ថ្នាំ​បន្តក់​ត្រចៀក​ ។
៦. ប្រ​សិន​បើ​អ្នក​បាន​ប្រើ​គ្រប់​វិ​ធី​ខាងលើនេះហើយ​​ ហើយ​នៅ​តែ​ពុំ​អាច​យក​ទឹក​ក្នុង​ត្រ​ចៀក​ចេញ​មក​ក្រៅ​បាន​ អ្នក​គួរ​តែ​ទៅ​ពិ​គ្រោះ​ជា​មួយ​នឹង​គ្រូ​ពេទ្យ​ជា​បន្ទាន់​ ៕
ប្រភពដើម ពីគេហទំព័រ គំនិត

No comments:

Post a Comment