Tuesday, March 20, 2012

ស្តេចផ្លែឈើទាំងបួនក្នុងប្រទេសកម្ពុជា


ប្រទេស​កម្ពុជា​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​ត្រូពិច​ដែល​មាន​ អាកាសធាតុ​ក្តៅ​ហើយ​សើម​ដែល​អំណោយផល​ដល់​ដំណាំ​ស្ទើរគ្រប់​ប្រភេទ។ ជា​ពិសេស​ នៅ​ក្នុង​ប្រទេស​នេះ​សំបូរ​ផ្លែ​ឈើ​ជាច្រើន​មុខដែល​ប្រកប​ដោយ​ឱជារសឆ្ងាញ់​ ពិសារដូច​ជា​ ដូង​ ស្វាយ ម្នាស់ ចេក ក្រូច -ល-។ ក្នុង​ចំណោម​ផ្លែ​ឈើ​ទាំង​អស់ មាន​ផ្លែ​ឈើ​បួន​ប្រភេទ​ដែល​ត្រូវ​បាន​គេចាត់​ទុក​ជា​ស្តេច​ផ្លែ​ឈើ​នៅ​ ក្នុង​ប្រទេស​កម្ពុជា។ តើផ្លែឈើ​ទាំង​បួន​នោះ​មាន​អ្វី​ខ្លះ?
 
ស្តេច ​ផ្លែ​ឈើនោះ​គឺ​ផ្លែទុរេន។ វាមាន​រស់ជាតិ​រសជាតិឆ្ងាញ់ពិសារ​ និង​មានដើមកំណើត​មកពី​ខេត្ត​កំពត។ ទុរេន​គឺជា​ផ្លែឈើមួយ​ដែលពេញ​និយម​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ខ្លិន​របស់​វា​គឺពិបាក​ទ្រាំ​សម្រាប់​មនុស្ស​មួយចំនួន។



 

ផ្លែ ​មង្ឃុតគឺជា​ស្តេច​ស្រី​ផ្លែ​ឈើ​នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​ក៏មាន​ដើម​កំណើត​ពី​ខេត្ត​កំពត​ផង​ដែរ។ វាមានរស​ជាតិ​ជូរអែម​ដែល​ស្រដៀង​ទៅ​នឹង​ផ្លែ​ ស្តូបឺរី។



 

ផ្លែល្មុតគឺជា ​ព្រះ​អង្គម្ចាស់ ហើយ​វាម​សំបក​ពណ៌ខ្លឹម​ខ្នុរ។​ ល្មុតគឺជា​ផ្លែឈើដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ ហើយ​មែក​របស់​វាដែល​មានជ័រ​ពណ៌​ស​យក​ទៅ​ធ្វើ​ស្ករ​កៅស៊ូ។



 

រីឯ ​ព្រះនាង​ម្ចាស់​របស់​ផ្លែឈើ​នោះ គឺផ្លែ​ទឹកដោះគោ។ ដើមរបស់​វា​អាច​មាន​កម្ពស់​រហូត​ដល់​ ២០​ម៉ែត្រ ឬច្រើនជាងនេះ។ វា​ជា​ផ្លែឈើ​ដែល​ផ្តល់​នូវ​គុណ​ប្រយោជន៍ជាច្រើនដល់​សុខភាព។

 ដូចនេះ ប្រសិន​បើអ្នក​មាន​ភ្ញៀវ​មក​លែង​ផ្ទះ សូមកុំភ្លេច​យក​ស្តេច​ផ្លែឈើ​ទាំង​បួន​នេះ​ដើម្បី​ទទួល​ពួក​គេ ហើយ​រៀបរាប់​ប្រាប់​ពួក​គេ​អំពី​ស្តេច​ផ្លែ​ឈើ​ទាំង​នេះ។
ដកស្រង់ចេញពី៖ កម្មវិធី​ តើអ្នកដឹងទេ របស់ទូរទស្សន៍ស៊ីធីអ៊ិន
ប្រភពដើម ពីគេហទំព័រ គំនិត

No comments:

Post a Comment