Friday, September 23, 2011

តើអ្នកចង់សាកល្បងជាមួយគ្រូហោរាដ៏ស្ទាត់ជំនាញទេ ? ជួបគ្នានៅទីនេះ...

សួស្តីបងប្អូនទាំងអស់គ្នា សុខសប្បាយជាទេ ?
ដើម្បីបំបាត់ទុក្ខកង្វល់របស់បងប្អូន ថ្ងៃនេះខ្ញុំមានការកំសាន្តមួយទៀតហើយ យកមកចែកជូនបងប្អូនយើងកំសាន្ត ។
Game មួយនេះខ្ញុំធ្លាប់លេងមកយូរហើយ ឃើញថាត្រឹមត្រូវ 100% ឥតមានខុសទេ ។ ហើយនៅពេលក្រោយខ្ញុំនឹងបកស្រាយប្រាប់ ពីអាថ៌កំបាំងរបស់ Game មួយនេះ ។
ដូច្នេះសូមចាប់ផ្តើមលេង ជាមួយកំពូលគ្រូហោរាឥតខ្ចោះដូចខាងក្រោម ៖
របៀបលេង ៖
  1. ដំបូងអ្នកជ្រើសរើសយកលេខណាមួយក៏បានតាមតែអ្នកចូលចិត្ត អោយបានពីរខ្ទង់ (2 តួលេខ =​ 2 digits )​ ឧទាហរណ៍ ៖ លេខ 43
  2. បន្ទាប់មកអ្នក បូកលេខទាំងពីរនេះបញ្ចូលគ្នា ឧទា ៖ 4​+3 = 7
  3. រួចហើយអ្នកយកលេខខាងដើមរបស់អ្នក ដក នឹងចំលើយនេះ ឧទា ៖ 43-7 = 36
  4. ជាទីបញ្ចប់អ្នកស្វែងរកលេខគណនារបស់អ្នក និង រូបសញ្ញា ( Symbol )នៅក្នុងតារាង រួចសូមចងចាំ រូបសញ្ញា (Symbol) របស់អ្នក ។
  • ហើយទុកឲ្យ គ្រូហោរាគាត់ព្យាករណ៍នូវ រូបសញ្ញា (Symbol) របស់អ្នក ។
សូមរីករាយ ដូចតទៅ ៖ :D :D :D
ដើម្បីលេង Game នេះ សូមចុចទីនេះ

No comments:

Post a Comment