Friday, September 23, 2011

ហេតុការណ៍ពិត នៃរាងកាយមនុស្សដែលគួរអោយចាប់អារម្មណ៍...

 
  • កោសិកាដែលធំបំផុតក្នុងរាងកាយមនុស្សគឺ ស៊ុតស្រ្តី (female egg) ហើយកោសិការដែលតូចបំផុតនោះគឺ មេជីវិតបុរស (male sperm).
  • ប្លោកនោមដែលពេញដោយទឹកនោមគឺ​ ប៉ោងឡើងដូចជាបាល់ដែលទន់មួយ ។
  • ថេរៈវេលា ៧វិនាទី (7 seconds) ដែលអាហារត្រូវឆ្លងកាត់ពីមាត់ទៅដល់ក្រពះរបស់អ្នក ។
  • សសៃសក់របស់អ្នកមួយសសៃ អាចទ្រទ្រង់ទំងន់បាន 3.17 គីឡូក្រាម (7 pounds) ។
  • ឆ្អឹងភ្លៅរបស់មនុស្ស គឺរឹងខ្លាំងជាងបេតុង (concrete) ទៅទៀត ។
  • បើទឹកមាត់មិនអាចរំលាយអាហារបានទេ នោះអ្នកក៏មិនអាចដឹងរសជាតិបានដែរ ។
  • មេដៃរបស់អ្នក គឺមានប្រវែងស្មើរនឹងច្រមុះរបស់អ្នក ។
  • បេះដូងស្រ្តី លោតលឿនជាង បេះដូងបុរស ។
  • បើគិតជាមធ្យមបុរសដែលមិនកោរពុកចង្ការសោះ គឺអាចមានប្រវែង ៤ ម៉ែត្រ (13 feet) រហូតដល់ពេលដែលគាត់ស្លាប់ ។
  • ពេលដែលអ្នកសំលឹងមើលទៅនណារម្នាក់ដែលអ្នកស្រឡាញ់ រន្ធប្រស្រីភ្នែករបស់អ្នកនឹងរីកធំឡើង ។ ចំណែកអ្នកដែលស្អប់ក៏រីកធំឡើងដូចគ្នាដែរ ។
  • បុរសដែលគ្មានរោមដើមទ្រូងគឺប្រឈមមុខនឹងការកើតរោគថ្លើម ច្រើនជាងបុរសដែលមានរោមដើមទ្រូង ។
  • គឺមានប្រហែល ១លាននៃបាក់តេរី (bacteria) នៅលើបាតជើងនិមួយៗ របស់អ្នក ។
  • ក្នុងទហំ ១ អីងការ៉េ (square inch, 1inch=2.54cm) មាន​ 2000 កោសិកាដែលគ្របដណ្តប់លើរាងកាយមនុស្ស ។
  • ស្រ្តីព្រិចភ្នែកពីរដង ខណៈពេលដែលបុរសព្រិចតែម្តង ។
  • ជាមធ្យមទំងន់ស្បែករបស់មនុស្សធ្ងន់ជាងពីរដង នៃទំងន់ខួរក្បាល ។
  • រាងកាយរបស់អ្នកប្រើប្រាស់សាច់ដុំ 300 ដើម្បីអោយរាងកាយមានតុល្យភាពនៅពេលដែលអ្នកឈរត្រង់ខ្លួន ។
  • ជាមធ្យមស្រ្តីមានកំពស់ទាបជាងបុរស 12.7 សង់ទីម៉ែត្រ (5 inch) ។
  • អាថ៌កំបាំងត្រចៀករបស់អ្នក ៖ នៅពេលដែលអ្នកភ័យខ្លាច នោះអាចម៍ត្រចៀករបស់អ្នកច្រើនជាង ពេលដែលអ្នកស្ងប់ស្ងាត់ ។
ដកស្រង់ចេញពី ឯកសារបរទេស ។

No comments:

Post a Comment