Thursday, September 8, 2011

វិធីជ្រើសរើសមនុស្សឲ្យចូលធ្វើការ


លទ្ធផលការវិភាគមួយ ដែលបានទទួលការត្រួតពិនិត្យ និងការអះអាងពីភាពត្រឹមត្រូវល្អឥតខ្ចោះ ដោយក្រុមអ្នកសិក្សាស្រាវជ្រាវឯករាជ្យបានបង្ហាញឲ្យឃើញថា នាពេលដប់ឆ្នាំខាងមុខនេះយើងនឹងរកឃើញនូវវិធីរើសមនុស្ស តំរូវទៅនឹងការងារបានយ៉ាងសមស្រប ។ ប៉ុន្តែ បើនឹងនាំយកទៅប្រើអោយកើតទៅជាប្រយោជន៍ នោះគឺអាស្រ័យលើសម្ថភាពផ្ទាល់របស់លោក អ្នកតែម្តង ។
  • តើយើងនឹងចាត់ចែងមនុស្ស ចូលធ្វើការដ៏សមស្របបានយ៉ាងដូចម្តេច ? (How to put the right person in the right job?..)​ ។
ជាដំបូងសូមលោក អ្នកយកដុំឥដ្ឋប្រហែល​ ១០០ ដុំរៀងលំដាប់ទុកក្នុងបន្ទប់មួយដែលចំហរបង្អួច ហើយបិទទ្វារជិត ។ បន្ទាប់មកប្រាប់ក្រុមមនុស្ស ដែលត្រូវជ្រើសរើសទាំងឡាយ ឲ្យចូលទៅក្នុងបន្ទប់ ដោយដាក់ឧប្បករណ៍តាមដានយ៉ាងស្ងៀមស្ងាត់... ក្រុមអ្នកសិក្សាស្រាវជ្រាវឯករាជ្យ បានរកឃើញមនុស្សតម្រូវទៅនឹងការងារមាន ១២ ជំពូកដូចតទៅ ៖
  1. ក្រុមមនុស្ស ដែលអង្គុយរាប់ដុំឥដ្ឋ ម្តងមួយៗ ព្រោះចង់ដឹងថាតើមានចំនួនប៉ុន្មានដុំ ?
  2. ក្រុមមនុស្ស ដែលធ្វើឲ្យដុំឥដ្ឋខ្ចាត់ខ្ចាយពាសពេញបន្ទប់ ...
  3. ក្រុមមនុស្ស ដែលតំរៀបដុំឥដ្ឋជាថ្មី ឲ្យមានលក្ខណះខុសពីភាពដើម...
  4. ក្រុមមនុស្ស ដែលយកដុំឥដ្ឋបោះដាក់គ្នាទៅវិញទៅមក...
  5. ក្រុមមនុស្ស ដែលធ្វើឲ្យដុំឥដ្ឋបែកជា បំណែកៗ...
  6. ក្រុមមនុស្ស ដែលអង្គុយធ្វើព្រងើយដោយមិនចាប់អារម្មណ៍ពីអ្វីៗទាំងអស់...
  7. ក្រុមមនុស្ស ដែលចាប់គ្រវែងដុំឥដ្ឋ ម្តងមួយៗចេញតាមបង្អួចមកខាងក្រៅ...
  8. ក្រុមមនុស្ស ដែលកាន់ដុំឥដ្ឋរហូតដោយមិនព្រមដាក់ចុះ...
  9. ក្រុមមនុស្ស ដែលគ្រាន់តែនិយាយថារៀបដុំឥដ្ឋជាថ្មី ប៉ុន្តែឥតមានធ្វើអ្វីទាល់តែសោះ...
  10. ក្រុមមនុស្ស ដែលបង្ហាញមុខមួយភ្លែត រួចហើយបាត់មុខតែម្តង...
  11. ក្រុមមនុស្ស ដែលអង្គុយសម្លឹងតាមបង្អួចមើលទេសភាព...
  12. ក្រុមមនុស្ស ដែលអង្គុយជជែកគ្នាដោយមិនទាំងបានប៉ះដុំឥដ្ឋសូម្បីតែបន្តិច...
  • ក្រុមអ្នកសិក្សាស្រាវជ្រាវឯករាជ្យ បានរកឃើញចម្លើយដ៏ត្រឹមត្រូវដូចតទៅ ៖
  1. ក្រុមមនុស្ស ដែលអង្គុយរាប់ដុំឥដ្ឋ ម្តងមួយៗ ព្រោះចង់ដឹងថាតើមានចំនួនប៉ុន្មានដុំ ? (គួរតែបញ្ជួនទៅនៅផ្នែកបញ្ជី)
  2. ក្រុមមនុស្ស ដែលធ្វើឲ្យដុំឥដ្ឋខ្ចាត់ខ្ចាយពាសពេញបន្ទប់ ... (គួរតែបញ្ជួនទៅនៅផ្នែកវិស្វកម្ម)
  3. ក្រុមមនុស្ស ដែលតំរៀបដុំឥដ្ឋជាថ្មី ឲ្យមានលក្ខណះខុសពីភាពដើម... (គួរតែបញ្ជួនទៅនៅផ្នែកផែនការ)
  4. ក្រុមមនុស្ស ដែលយកដុំឥដ្ឋបោះដាក់គ្នាទៅវិញទៅមក... (គួរតែបញ្ជួនទៅនៅផ្នែក Operator. )
  5. ក្រុមមនុស្ស ដែលធ្វើឲ្យដុំឥដ្ឋបែកជា បំណែកៗ... (គួរតែបញ្ជួនទៅនៅផ្នែក IT. )
  6. ក្រុមមនុស្ស ដែលអង្គុយធ្វើព្រងើយដោយមិនចាប់អារម្មណ៍ពីអ្វីៗទាំងអស់... (គួរតែបញ្ជួនទៅនៅផ្នែក HR. )
  7. ក្រុមមនុស្ស ដែលចាប់គ្រវែងដុំឥដ្ឋ ម្តងមួយៗចេញតាមបង្អួចមកខាងក្រៅ... (គួរតែបញ្ជួនទៅនៅផ្នែកសំភារះ)
  8. ក្រុមមនុស្ស ដែលកាន់ដុំឥដ្ឋរហូតដោយមិនព្រមដាក់ចុះ... (គួរតែបញ្ជួនទៅនៅផ្នែករតនាគា ​Treasury. )
  9. ក្រុមមនុស្ស ដែលគ្រាន់តែនិយាយថារៀបដុំឥដ្ឋជាថ្មី ប៉ុន្តែឥតមានធ្វើអ្វីទាល់តែសោះ... (គួរតែបញ្ជួនទៅនៅផ្នែកលក់ Sales.)
  10. ក្រុមមនុស្ស ដែលបង្ហាញមុខមួយភ្លែត រួចហើយបាត់មុខតែម្តង... (គួរតែបញ្ជួនទៅនៅផ្នែកទីផ្សារ  Marketing.)
  11. ក្រុមមនុស្ស ដែលអង្គុយសម្លឹងតាមបង្អួចមើលទេសភាព... (គួរតែបញ្ជួនទៅនៅផ្នែក Strategic Planning.)
  12. ក្រុមមនុស្ស ដែលអង្គុយជជែកគ្នាដោយមិនទាំងបានប៉ះដុំឥដ្ឋសូម្បីតែបន្តិច... (គួរតែបញ្ជួនទៅនៅផ្នែកគ្រប់គ្រងជាន់ខ្ពស់)
សូមអរគុណចំពោះបង អ៊ុំ សួននិមល ដែលបានផ្តល់ឯកសារដល់ខ្ញុំ ។

No comments:

Post a Comment