Thursday, September 8, 2011

តើឆ្អឹងដែលតូចបំផុតក្នុងខ្លួនរបស់មនុស្សយើងនៅកន្លែងណា ?

ឆ្អឹងដែលតូចជាងគេបំផុតនៅក្នុងខ្លួនយើងគេហៅថា ស្ទើរ៉ាប់ (stirrup) ។ វាស្ថិតនៅចំកណ្តាលនៃត្រចៀក ហើយវាជាផ្នែកមួយនៃប្រព័ន្ធដែលទទួលសញ្ញាសំលេង ហើយបញ្ជូនទៅកាន់ខួរក្បាល ។​ វាមានទំហំត្រឹមតែ 3 មីលីម៉ែត្រ (3​ mm) ប៉ុណ្ណោះគឺមានទំហំប្រហាក់ប្រហែលនឹងគ្រាប់ស្រូវ ។ ឆ្អឹងស្ទើរ៉ាប់ (stirrup bone) បានភ្ជាប់ទៅនឹងភ្នាសមួយដែលគេហៅថា បង្អួចពងក្រពើ ដែលដឹកនាំទៅកាន់ត្រចៀកផ្នែកខាងក្នុង ។ វាត្រូវបានភ្ជាប់ទៅនឹងឆ្អឹងតូចៗពីរទៀត ហៅថាញញួរ (hammer bone) និង​ ដែកទ្រនាប់ (anvil bone) ។ ឆ្អឹងទាំងបីនេះបានភ្ជាប់ទៅនឹងក្រដាសត្រចៀក (ear drum) ដែលជាកន្លែងសម្លេងត្រូវបានប្រមូលផ្តុំ មុនពេលវាត្រូវបញ្ជូនជាទម្រង់នៃសញ្ញាសរសៃប្រសាទទៅកាន់ខួរក្បាល ។
ឆ្អឹងដ៏តូចនេះមានប្រយោជន៍សំខាន់ណាស់សំរាប់មនុស្សយើង បើសិនជាគ្មានឆ្អឹងដ៏តូចនេះទេយើងក៏គ្មានឮសំលេងអ្វីទាំងអស់ ។

 ត្រចៀកកណ្តាលរបស់មនុស្ស



រូបភាពពិតរបស់ ឆ្អឹងស្ទើរ៉ាប់ (stirrup bone)



ឆ្អឹងស្ទើរ៉ាប់ (stirrup bone) ដែលមានទំហំត្រឹមតែ 3 មីលីម៉ែត្រប៉ុណ្ណោះ

No comments:

Post a Comment