ស្វែងយល់ពីការដាក់តាំងលម្អកូនរុក្ខជាតិក្នុងបន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវ
ការ ដាក់តាំងលម្អកូនរុក្ខជាតិនៅក្នុងលំនៅឋាន ពិតជាមើលទៅស្រស់ស្អាត ត្រជាក់ភ្នែក និងពោរពេញដោយបរិស្ថានពណ៌បៃតង ។ ជាងនេះទៅទៀតពួកវាអាចផ្តល់នូវខ្សល់ដង្ហើមយ៉ាងស្រស់ស្រាយជា ប្រចាំសម្រាប់យើងរស់នៅទៀតផង ។ ប៉ុន្តែប្រសិនបើយើងជ្រើសរើសប្រភេទកូនរុក្ខជាតិខុស វាបែរជាផ្តល់គុណវិបត្តិដល់សុខភាពរបស់យើងទៅវិញ ។ ដូច្នេះយើងត្រូវស្វែងយល់ឱ្យបានច្រើន និងគួរប្រុងប្រយ័ត្នខ្ពស់ ថាតើកូនរុក្ខជាតិប្រភេទណាដែលយើងគួរយកមកតាំងលម្អនៅក្នុងបន្ទប់ គេង ឬបន្ទប់ទទួលភ្ញៀវ ?
យោងតាមប្រភពពីគេ ហទំព័រ ecns.com បានឱ្យថា ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសចិនបានព្រមានថា ភាគច្រើននៃកូនរុក្ខជាតិ ថ្វីដ្បិតវាផ្តល់នូវសោភ័ណភាព និងជួយលម្អលំនៅឋានក៏ពិតមែន តែបើយើងជ្រើសរើសវាមិនបានត្រឹមត្រូវ វាផ្តល់គុណវិបត្តិសម្រាប់សុខភាពជាជាងគុណសម្បត្តិ ។ ថ្វីបើកូនរុក្ខជាតិទាំងនោះធ្វើរស្មីសំយោគផលិត និងបញ្ចេញឧស័្មនអុកស៊ីហ្សែនក្នុងអំឡុងពេលថ្ងៃក៏ពិតមែន ប៉ុន្តែការធ្វើរស្មីសំយោគនេះ មិនបានកើតឡើងនៅពេលយប់ទេ ។ ជាពិសេសកូនរុក្ខជាតិដែលមានស្លឹកធំៗ អាចបង្កការប៉ះពាល់ដល់ដំណេកមនុស្សដោយ ការបញ្ចេញឧស្ម័នកាបូនិកនៅពេលយប់ធ្វើឱ្យបរិយាកាសអួអាប់ និងខ្យល់អុកស៊ីហ្សែននៅក្នុងបន្ទប់ចុះថយ ។
ដូច្នេះតើយើងគួរទុកកូនរុក្ខជាតិទាំងនោះដើម្បីសោភ័ណភាព ឬយកវាចេញដើម្បីសុខ
ភាព ? ខាងក្រោមនេះ អ្នកជំនាញបានណែនាំនូវកូនរុក្ខជាតិមួយចំនួនសម្រាប់តាំងលម្អលំនៅ ឋានឱ្យមានសោភ័ណភាព ថែមទាំងមិនមានផលប៉ះពាល់ដល់សុខភាពផងដែរ ។
១-កូនដូងតាំង (Areca Palm)
ជា រុក្ខជាតិដែលល្អបំផុតសម្រាប់ដាក់តាំងនៅបន្ទប់ទទួលភ្ញៀវ ព្រោះវាផ្តល់នូវសំណើមធម្មជាតិដ៏ស្រស់ស្រាយ ។ កូនរុក្ខជាតិនេះជួយបណ្តេញកាបូន ឌីអុកស៊ីដ(Carbon Dioxide) និងជាតិពុល (Toxins)ពីខ្យល់អាកាស ។
២- ដើមលំពែងព្រះរាម (Snake Plant)
ជា កូនរុក្ខជាតិដ៏វិសេសវិសាល ឧត្តុង្គឧត្តមបំផុតសម្រាប់តាំងនៅបន្ទប់គេង ពីព្រោះវាផ្ទុយពីកូនរុក្ខជាតិដទៃនៅត្រង់ពេលយប់វាបញ្ចេញ ឧស្ម័នអុកស៊ីហ្សែនវិញ រីឯកូនរុក្ខជាតិផ្សេងទៀត វាបញ្ចេញឧស្ម័នកាបូនិក ។
៣-ដើមម្លូ (តាំងលម្អ) (Money Plant )
កូន រុក្ខជាតិនេះមានអត្ថប្រយោជន៍ជួយស្រូបយកជាតិពុល និងសារធាតុគីមីដែលរសាត់សាយភាយក្នុងបរិយាកាសនៅក្នុងលំនៅឋាន ។ យើងអាចដាក់តាំងលម្អវានៅគ្រប់បន្ទប់ទាំងអស់ ហើយប្រសិនបើអាកាសធាតុអំណោយផល យើងអាចបើកបង្អួចនៅពេលយប់ទៀតបាន នោះ កាន់តែប្រសើរថែមទៀត ៕
ភាព ? ខាងក្រោមនេះ អ្នកជំនាញបានណែនាំនូវកូនរុក្ខជាតិមួយចំនួនសម្រាប់តាំងលម្អលំនៅ ឋានឱ្យមានសោភ័ណភាព ថែមទាំងមិនមានផលប៉ះពាល់ដល់សុខភាពផងដែរ ។
១-កូនដូងតាំង (Areca Palm)
ជា រុក្ខជាតិដែលល្អបំផុតសម្រាប់ដាក់តាំងនៅបន្ទប់ទទួលភ្ញៀវ ព្រោះវាផ្តល់នូវសំណើមធម្មជាតិដ៏ស្រស់ស្រាយ ។ កូនរុក្ខជាតិនេះជួយបណ្តេញកាបូន ឌីអុកស៊ីដ(Carbon Dioxide) និងជាតិពុល (Toxins)ពីខ្យល់អាកាស ។
២- ដើមលំពែងព្រះរាម (Snake Plant)
ជា កូនរុក្ខជាតិដ៏វិសេសវិសាល ឧត្តុង្គឧត្តមបំផុតសម្រាប់តាំងនៅបន្ទប់គេង ពីព្រោះវាផ្ទុយពីកូនរុក្ខជាតិដទៃនៅត្រង់ពេលយប់វាបញ្ចេញ ឧស្ម័នអុកស៊ីហ្សែនវិញ រីឯកូនរុក្ខជាតិផ្សេងទៀត វាបញ្ចេញឧស្ម័នកាបូនិក ។
៣-ដើមម្លូ (តាំងលម្អ) (Money Plant )
កូន រុក្ខជាតិនេះមានអត្ថប្រយោជន៍ជួយស្រូបយកជាតិពុល និងសារធាតុគីមីដែលរសាត់សាយភាយក្នុងបរិយាកាសនៅក្នុងលំនៅឋាន ។ យើងអាចដាក់តាំងលម្អវានៅគ្រប់បន្ទប់ទាំងអស់ ហើយប្រសិនបើអាកាសធាតុអំណោយផល យើងអាចបើកបង្អួចនៅពេលយប់ទៀតបាន នោះ កាន់តែប្រសើរថែមទៀត ៕
វិទ្យាសាស្ត្ររីករាយ១៖ ដកកាក់ចេញពីឈើគូស
ថ្ងៃ នេះគំនិតសូមនាំមកជូននូវវិធីដកកាក់ចេញពីឈើគូសដោយមិនអោយប៉ះ នឹងឈើគូសឡើយ។ វិធីនេះអ្នកអាចយកទៅធ្វើការល្បងប្រាជ្ញាជាមួយនឹងមិត្តអ្នករបស់ អ្នកបាន។
ឧបករណ៍៖ ប្រអប់ឈើគូស ឈើគូស កាក់។
វិធី៖
-មុនដំបូង អ្នកយកប្រអប់ឈើគូសទទេមួយ ហើយដោតបញ្ឈរឈើគូសមួយដើមនៅក្នុងប្រអប់នោះ។
- យកឈើគូសមួយដើមទៀតដាក់ផ្តេកដោយក្បាលទល់នឹងក្បាលឈើគូសដែលដាក់បញ្ឈរ ដោយមានកាក់ទ្រពីក្រោមដូចរូបភាពខាងក្រោម។
- សួរមិត្តរបស់អ្នកថា តើគេអាចដកកាក់ចេញ ដោយមិនអោយប៉ះនឹងឈើគូសដែលឬទេ?
- ចម្លើយនោះគឺ គូសឈើគូសមួយទៀតហើយដុតអោយចំពាក់កណ្តាលឈើគូសដែលទ្រេត។
- នៅពេលដែលអ្នកដុតវាយហើយ មួយសន្ទុះក្រោយមកឈើគូសនោះនឹង រំកិលឡើងទៅលើដោយមិនចាំប៉ះវា។
ប្រភពដើម ពីគេហទំព័រ គំនិត
វិទ្យាសាស្ត្ររីករាយ៖ ដុតប៉េងប៉ោងយ៉ាងម៉េចកុំអោយផ្ទុះ?
ថ្ងៃនេះ គេហទំព័រគំនិតសូមណែនាំការពិសោធមួយទៀតដែលងាយស្រួលអនុវត្ត និងអាចអោយអ្នកយកទៅលែងកំសាន្តជាមួយនឹងមិត្តភ័ក្តិ ឬក៏ក្រុមគ្រួសាររបស់អ្នក។ ការពិសោធន៍នេះមានចំណងជើងថា “តើដុតប៉េងប៉ោងយ៉ាងម៉េចកុំអោយផ្ទុះបែក?” ។ឧបករណ៍៖ ឈើគូស ឬដែកកែស ទាន ប៉េងប៉ោង ទឹក។
វិធី៖
- ដុតបំភ្លឺទៀន ដោយឈើគូស ឬដែកកែស។
-បន្ទាប់មក យកប៉េងប៉ោងដែលផ្លុំរួចចងអោយក្របួចក្បាលអោយជិតល្អ ហើយដាក់វានៅលើភ្លើងទៀន។ អ្នកនឹងឃើញថា ប៉េងប៉ោងនោះនឹងឆេះហើយផ្ទុះមួយរំពេច។
-យកទឹកច្រកបញ្ចូលក្នុងប៉េងប៉ោងនោះ ហើយផ្លុំបំប៉ោងវាហើយចងអោយជាប់។ បន្ទាប់មកយកប៉េងប៉ោងទៅដាក់លើភ្លើងទៀនម្តងទៀត។ អ្នកនឹងសង្កេតឃើញថា ប៉េងប៉ោងនោះ នឹងមិនផ្ទុះភ្លាមៗឡើយ ហើយវាស្ថិតក្នុងស្ថានភាពបែបនេះប្រហែល១ ទៅ២នាទី អាស្រ័យទៅលើចំនួនទឹកដែលអ្នកបានបញ្ច្រកចូលទៅក្នុងប៉េងប៉ោងនោះ។
មូលហេតុៈ ការដែលប៉េងប៉ោងមិនផ្ទុះ គឺដោយសារតែទឹកបានស្រូបយករាល់កំដៅដែលបានបញ្ចេញដោយភ្លើងទៀន ដែលធ្វើអោយប៉េងប៉ោងមិនឡើងកំដៅ។ កំដៅជាក់លាក់របស់ទឹកគឺមានកម្រិតខ្ពស់ជាងសារធាតុឯទៀត ដែលធ្វើអោយវាមានសមត្ថភាពក្នុងការស្រូបយកកម្តៅដោយ មិនធ្វើសីតុណ្ហភាពឡើងកម្តៅបានរហ័ស។
ប្រភពដើម ពីគេហទំព័រ គំនិត
វិទ្យាសាស្ត្ររីករាយ៖ ដកកាក់ចេញពីចានយ៉ាងម៉េចទើបមិនអោយប៉ះទឹក?
នៅក្នុង អត្ថបទវិទ្យាសាស្ត្ររីករាយថ្ងៃនេះ គេហទំព័រគំនិតនឹងបង្ហាញជូនប្រិយមិត្តនូវវិធីថ្មីមួយទៀតគឺ ការដកកាក់ចេញពីចានដោយមិនអោយប៉ះទឹក។ ដូចនេះប្រិយមិត្តអាចយកវិធីសាស្ត្រមួយនេះទៅធ្វើការសាកល្បងជាមួយ មិត្តភក្តិ ឬក្រុមគ្រួសារដើម្បីធ្វើជាការកម្សាន្ត។ តើធ្វើម៉េចទៅ ទើបអាចដកកាក់ចេញពីចានដោយមិនអោយប៉ះទឹក?ឧបករណ៍ៈ ចានទាប ទឹក កាក់ (ប្រសិនបើគ្មានកាក់ អ្នកអាចយករបស់អ្វីមកជំនួសក៏បាន) ឈើគូស ឆ្នុកស្រាក្រហមឬក៏ជ័រលុប ឈើគូស និងកែវ។
វិធីៈ
- ដាក់កាក់ចូលទៅក្នុងចាន រួចចាក់ទឹកចូលល្មមនឹងលិចកាក់នោះ។
- ដោតឈើគូសបីទៅ បួនដើមនៅលើឆ្នុកស្រា ឬក៏ជ័រលុប។
- ដាក់បឈ្ឈរឈ្នុកស្រាក្រហម ឬជ័រលុបដែលមានដោតដោយឈើគូសនៅលើចាននោះ។
- ដុតឈើគូសមួយក្នុងចំណោមឈើគូសទាំងអស់ដែលនៅលើឆ្នុកស្រា រួចយកកែវមកគ្របលើឆ្នុកនោះ។ ធ្វើដូចនេះ ទឹកដែលនៅក្នុងចាន នឹងត្រូវបានស្រូបចូលទៅក្នុងកែវ ហើយអ្នកនឹងអាចធ្វើការដកកាក់នោះបានយ៉ាងស្រួល។
ប្រភពដើម ពីគេហទំព័រ គំនិត
វិទ្យាសាស្ត្ររីករាយ៖ ល្បិចដុតលុយ
ប្លែកទៀតហើយ! គេហទំព័រគំនិតថ្ងៃនេះនឹងនាំមកជូនប្រិយមិត្តនូវវិធីមួយដើម្បីជាការកំសាន្ត គឺល្បិចដុតលុយមិនឲ្យឆេះលុយ។ ល្បែងនេះ ប្រិយមិត្តអាចយកទៅសាកល្បងលេងជាមួយមិត្តភ័ក្តបានដើម្បីជាការ ល្បងប្រាជ្ញា និងបង្កើនចំណេះដឹងផ្នែកគីមីវិទ្យាទៀតផង។ តើយើងត្រូវការអ្វីខ្លះសម្រាប់អនុវត្តការពិសោធន៍នេះ?ឧបករណ៍ៈ ក្រដាសប្រាក់(រូបិយប័ណ្ណដុល្លាកាន់តែល្អ) ដង្កៀប ឈើគូសឬដែកកេះ អំបិល(ប្រសិនបើអ្នកចង់បានភ្លើងពណ៌ក្រហម) ទឹក និង អាល់កុល។
តើអ្នកមានរបស់របរដែលត្រូវការខាងលើហើយឬនៅ? បើមានហើយ តោះយើងចាប់ផ្តើមប្រតិបត្តិការរបស់យើង!
វិធី៖
១- ធ្វើការរៀបចំសូលុយស្យុងរវាងទឹក និងអាល់កុល។ យើងត្រូវលាយទឹក៥០មីលីលីត្រ និងអាល់កុល ៥០មីលីលីត្របញ្ចូលគ្នានៅក្នុងចានមួយ (អ្នកអាចលាយច្រើនជាងនេះបានដោយក្នុងកម្រិតទឹក៥០% និងអាល់កុល ៥០%)។
២- ប្រសិនបើអ្នកចង់បានភ្លើងឆេះពណ៌ក្រហម អ្នកត្រូវបន្ថែមអំបិលបន្តិចទៅក្នុងសូលុយស្យុងខាងលើ។ ចំហេះដែលឆេះដោយអាល់កុលសុទ្ធនោះនឹងមានភ្លើងពណ៌ខៀវ ដូចនេះប្រសិនបើយើងបន្ថែមជាតិអំបិលនោះ យើងនឹងទទួលបានពណ៌ភ្លើងដូចនឹងចំហេះធម្មតា។
៣- ជ្រលក់ក្រដាសប្រាក់ចូលក្នុងសូលុយស្យុងខាងលើ។ ចូរចាំថា អ្នកត្រូវជ្រលក់ប្រាក់ឲ្យសោមជោគគ្រប់ទីកន្លែងទាំងអស់។
៤- ប្រើប្រាស់ដង្កៀបដើម្បីគាបក្រដាសប្រាក់ចេញពីសូលុយស្យុង និងទុកសម្រាប់ចាប់ក្រដាសប្រាក់នៅពេលដុត។ ការប្រើប្រាស់ដង្កៀបមិនមែនជាការចាំបាច់ប៉ុន្មាននោះទេ អ្នកអាចប្រើប្រាស់ដៃផ្ទាល់ក៏បានដែរ។ ប្រសិនបើអ្នកប្រើដៃផ្ទាល់ ហើយមានភ្លើងឆេះដៃនោះ សូមកុំមានការស្លន់ស្លោ អ្នកគ្រាន់តែរលាស់ដៃចោលនោះ ភ្លើងនឹងរលត់ភ្លាម។
៥- ពេលនេះគឺជាពេលដុតលុយហើយ ប្រើប្រាស់ដែកកេះ ឬឈើគូសដើម្បីដុតក្រដាសប្រាក់។ នៅពេលដែលអ្នកដុត អ្នកនឹងឃើញភ្លើងឆេះយ៉ាងសន្ធរសន្ធៅ បីដូចជាការឆេះលុយពិតប្រាកដយ៉ាងដូចច្នេះដែរ។ ប៉ុន្តែការឆេះនេះ គឺមិនប៉ះពាល់អ្វីដល់ក្រដាសប្រាក់នោះទេ។
តើវិទ្យាសាស្ត្របកស្រាយយ៉ាងម៉េចចំពោះការដុតលុយនេះ?
ប្រិតិកម្មចំហេះខាងលើគឺកើតឡើងរវាងអាល់កុល និងអុកស៊ីសែន ដែលបង្កើតបានជាចំហេះ និងពន្លឺ(ថាមពល) កាបូនឌីអុកស៊ីត និងទឹក។
C2H5OH(អាល់កុល) + 4 O2 -> 2 CO2 + 3 H2O +ថាមពល
ដោយសារតែអាល់កុលមានសំពាធចំហាយខ្ពស់(Vapor Pressure) ធ្វើឲ្យអាល់កុលស្ថិតបរិវេណជុំវិញក្រដាសប្រាក់ និងទឹក។ នៅពេលដែលក្រដាស់ប្រាក់នោះត្រូវបានដុត គឺមានតែអាល់កុលប៉ុណ្ណោះដែលឆេះ។ សីតុណ្ហភាពនៃចំហេះអាល់កុល គឺវាមិនគ្រប់គ្រាន់សម្រាប់ធ្វើឲ្យទឹកហួតនោះទេ ហេតុនេះហើយ ក្រដាសប្រាក់នឹងនៅតែសើមជោគដដែល ដែលជួយការពារក្រដាសប្រាក់នោះគេចផុតពីចំហេះនេះបាន។ ក្រោយពេលអាល់កុលឆេះអស់ហើយនោះ ភ្លើងនឹងរលត់ ដោយបន្សល់ទុកនូវក្រដាសប្រាក់របស់អ្នកឲ្យនៅដដែល។
សង្ឃឹមថាប្រិយមិត្តនឹងចូលចិត្តការពិសោធន៍មួយនេះ។ ការពិសោធន៍ខាងលើនេះមិនត្រឹមតែជាការកម្សាន្តនោះទេ វាថែមទាំងផ្តល់នូវចំណេះដឹងវិទ្យាសាស្ត្រទៀតផង។ សូមកុំភ្លេចឧស្សាហ៍ចូលមកគេហទំព័រគំនិតដើម្បីទទួលបានចំណេះដឹងល្អៗ បន្ថែមទៀត។
សំគាល់៖
- ហាមមិនឲ្យយកមេតាណុលមកជំនួសអាល់កុលជាដាច់ខាត ព្រោះវាអាចបង្កអោយមានគ្រោះថ្នាក់។
-ប្រសិនបើអ្នកនៅក្មេងមិនទាន់ពេញវ័យនោះ អ្នកត្រូវមានមនុស្សពេញវ័យម្នាក់ដើម្បីជួយមើលការខុសត្រូវនៅពេល អនុវត្តការពិសោធន៍ខាងលើនេះ។ ត្រូវអនុវត្តការពិសោធន៍នេះនៅកន្លែងដែលមានសុវត្ថិភាព និងអោយឆ្ងាយពីកន្លែងដែលងាយឆាបឆេះ និងផ្ទុះ។ ការពិសោធន៍នេះគឺមិនមានគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែប្រសិនបើមានអ្វីកើតឡើងជាយថាហេតុដោយសារការពិសោធន៍នេះ គេហទំព័រគំនិតនឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតឡើយ។
ឯកសារ៖ www.about.com
ប្រភពដើម ពីគេហទំព័រ គំនិត
វិទ្យាសាស្ត្ររីករាយ៖ តើផ្លែក្រូចអណ្តែត ឬក៏លិច?
តើ ផ្លែក្រូចអណ្តែត ឬក៏លិចនៅពេលដែលដាក់វានៅក្នុងទឹក? អ្នកប្រហែលជាគិតថាចម្លើយគឺវាច្បាស់ក្រឡែត គឺវាប្រាកដជាអណ្តែត។ តើវាពិតជាអណ្តែតមែនឬ? សាកល្បងធ្វើការពិសោធន៍នេះជាមួយ«គំនិត»ទៅមើល ហើយឆ្លើយនូវសំណួរនេះ ដែលក្នុងពេលជាមួយគ្នានេះដែរ អ្នកនឹងបានយល់ដឹងអំពីលក្ខណៈពិសេសរបស់ផ្លែក្រូច។
ឧបករណ៍៖ ផ្លែក្រូចមួយ ចានគោមដែលមានជម្រៅជ្រៅឬ ក៏ចានដែក និងទឹក។
វិធី៖
១- ចាក់ទឹកចូលទៅក្នុងចានគោម ឬក៏ចានដែក។
២- ដាក់ផ្លែក្រូចចូលទៅក្នុងទឹក ហើយសង្កេតមើលថាតើមានអ្វីកើតឡើង?
៣- លើកនេះ អ្នកត្រូវយកផ្លែក្រូចនោះចិតសម្បកចេញ ហើយដាក់ផ្លែក្រូចនោះទៅក្នុងទឹកម្តងទៀត រួចសង្កេតមើលថាតើមានអ្វីកើតឡើង?
តើមានអ្វីកើតឡើងទៅ?
លើកទីមួយនៅពេលដែលអ្នកដាក់ផ្លែក្រូចទាំងសម្បកទៅក្នុងចានគោមដែល មានទឹកនោះ ផ្លែក្រូចនោះមុខជាអណ្តែតនៅលើទឹក ប៉ុន្តែនៅពេលដែលអ្នកចិតសម្បកវាចេញ ហើយដាក់ចូលទៅក្នុងទឹកម្តងទៀតនោះ វាមុខជាលិចទៅក្នុងទឹកជាមិនខាន។ តើហេតុអ្វីទៅ?
សម្បកផ្លែក្រូចគឺពោរពេញទៅដោយថង់ខ្យល់តូចៗជាច្រើន ដែលថង់ខ្យល់ទាំងនោះវាធ្វើឲ្យដង់ស៊ីតេរបស់ផ្លែក្រូចស្រាលជាងដង់ស៊ីតេ របស់ទឹក ដែលជាហេតុនាំឲ្យផ្លែក្រូចអណ្តែត។ នៅពេលដែលសម្បកផ្លែក្រូចត្រូវបានបកចេញនោះ ថង់ខ្យល់តូចៗរបស់វានឹងមិននៅជាមួយវាទៀតឡើយ ហើយដង់ស៊ីតេផ្លែក្រូចនោះធ្ងន់ជាងដង់ស៊ីតេរបស់ទឹកវិញ ដែលជាហេតុនាំឲ្យផ្លែក្រូចនោះលិចទៅក្នុងទឹក។
ដង់ស៊ីតេគឺជាម៉ាសរបស់វត្ថុមួយដែលមានទំនាក់ទំនងទៅនឹងមាឌ របស់វា។ វត្ថុមួយដែលមានរូបធាតុជាច្រើននៅក្នុងមាឌជាក់លាក់ណាមួយនឹងមាន ដង់ស៊ីតេខ្ពស់ ខណៈដែលវត្ថុមួយទៀតមានរូបធាតុតិចជាងនៅក្នុងមាឌដូចគ្នានឹងមានដង់ ស៊ីតេទាបជាង។
ប្រភពដើម ពីគេហទំព័រ គំនិត
វិទ្យាសាស្ត្ររីករាយ៖ តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?
ស៊ុត ប្រាកដជាលិចទៅក្នុងទឹកនៅពេលដែលអ្នកដាក់វាទៅក្នុងកែវដែលមានទឹក សុទ្ធធម្មតា។ ប៉ុន្តែថ្ងៃនេះ «គំនិត» នឹងលើកយកមកនូវវិធីមួយជូនប្រិយមិត្តដើម្បី ពិសោធលេងកម្សាន្ត ឬក៏អាចយកទៅល្បងប្រាជ្ញាជាមួយនឹងមិត្តភក្តិ ឬបងប្អូនបាននោះគឺ វិធីធ្វើឲ្យស៊ុតអណ្តែតក្នុងទឹក ។ វិធីធ្វើ គឺពិតជាងាយស្រួល ហើយឧបករណ៍ក៏ងាយរកផងដែរពីព្រោះវាសុទ្ធតែជារបស់ប្រើប្រាស់ប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ ការពិសោធន៍នេះក៏នឹងបង្រៀនអ្នកឲ្យយល់ដឹងអំពីដង់ស៊ីតេរបស់វត្ថុទៀត ផង។
ឧបករណ៍ៈ ស៊ុតមាន់ ឬទាមួយ ទឹក អំបិល និងកែវញ៉ាំទឹកវែងមួយ
វិធី៖
១-ចាក់ទឹកចូលទៅក្នុងកែវឲ្យបានកន្លះកែវ។
២-ដាក់អំបិលឲ្យច្រើនចូលទៅក្នុងទឹកនោះ (៥-៦ស្លាបព្រាបាយ) រួចហើយកូរវាឲ្យសព្វ។
៣-បន្ទាប់មកចាក់ទឹកបន្ថែមទៀតចូលទៅក្នុងកែវសន្សឹមៗដោយប្រុងប្រយ័ត្នរហូតដល់ជិតពេញកែវ។
៤-ដាក់ស៊ុតចូលទៅក្នុងកែវ ហើយពិនិត្យមើលថាមានអ្វីកើតឡើង។
តើមានអ្វីកើតឡើង?
ដង់ស៊ីតេរបស់ទឹកអំបិលគឺធ្ងន់ជាងទឹកសុទ្ធធម្មតា ហើយរាល់វត្ថុរាវណាដែលមានដង់ស៊ីតេកាន់តែធ្ងន់នោះ នឹងធ្វើឲ្យវត្ថុនានាកាន់តែងាយស្រួលអណ្តែតនៅលើវា ។ នៅពេលដែលអ្នកដាក់ស៊ុតចូលទៅក្នុងកែវ ស៊ុតនោះនឹងលិចចុះទៅក្រោមដោយធ្វើដំណើរឆ្លងកាត់ទឹកសុទ្ធធម្មតារហូតដល់ វាប៉ះនឹងទឹកអំបិល។ នៅពេលដល់ចំនុចដែលមានទឹកអំបិល ទឹកអំបិលមានដង់ស៊ីតេ(គេហៅបានម្យ៉ាងទៀតថា ទម្ងន់ជាក់លាក់) ខ្ពស់ជាងស៊ុត ដែលបាតុភូតនេះធ្វើឲ្យស៊ុតនោះអណ្តែតក្នុងទឹក។ ប្រសិនបើអ្នកបានបន្ថែមទឹកធម្មតាចូលទៅក្នុងកែវដោយប្រុងប្រយ័ត្ននោះ ទឹកអំបិលនិងទឹកធម្មតានឹងមិនរលាយចូលគ្នា ហើយធ្វើឲ្យស៊ុតរបស់អ្នកនឹងអណ្តែតនៅពាក់កណ្តាលកែវ។ ផ្ទុយទៅវិញ ប្រសិនបើ ទឹកនឹងទឹកអំបិលរលាយចូលគ្នានោះ អ្នកនឹងឃើញស៊ុតអណ្តែតនៅលើទឹក។
ដូច្នេះ ការពិសោធន៍នេះបង្រៀនឲ្យយើងដឹងពីដង់ស៊ីតេរបស់វត្ថុ។ នៅពេលវត្ថុណាមួយមានដង់ស៊ីតស្រាលជាងវត្ថុរាវ នោះវានឹងអណ្តែតនៅលើវត្ថុរាវនោះ។
តើអ្នកបានសាកធ្វើការពិសោធន៍នេះហើយឬនៅ? កុំភ្លេចចែករំលែកបទពិសោធន៍របស់អ្នកជាមួយនឹង«គំនិត»ផងណា!
ឯកសារយោង៖ http://www.sciencekids.co.nz/experiments/floatingeggs.html
ប្រភពដើម ពីគេហទំព័រ គំនិត