Wednesday, March 21, 2012

វិធីយកទឹកចេញពីត្រចៀក

វិធីយកទឹកចេញពីត្រចៀក

អ្នក ​ប្រាកដ​ជា​ធ្លាប់ជួប​ហើយ​នូវ​បញ្ហា​ទឹក​ចូល​ត្រ​ចៀក​ ហើយ​វា​អាច​កើត​ឡើ​បាននៅពេលដែល​អ្នក​កំ​ពុងតែ​​ហែលទឹក​ ឬ ងូតទឹក​ ។​ បើ​សិន​ជា​អ្នក​ទុក​អោយ​ទឹក​​នៅ​​ក្នុង​​ត្រ​​ចៀក​​មាន​​រយៈ​​ពេល​​យូរ​​នោះ ​​​ វា​​អាច​​បណ្តាល​​អោយ​​មាន​​ការ​​ឆ្លង​​មេ​​រោគ​​ មិន​​តែ​​ប៉ុណ្នោះ​​ធ្វើ​​អោយ​​ខូច​​ក្រដាស់​​ត្រ​ចៀក​​ និង​​ធ្វើ​​អោយ​​ឈឺ​​ថែម​​ទៀត​​ផង​​ ​។ ដូច្នេះវា​ជាការ​ប្រសើរ​ប្រ​សិន​បើ​យើង​ដឹង​នូវ​វិធី ក្នុង​ការ​យក​ទឹក​ចេញ​ពីត្រ​ចៀក​ដើម្បី​ចៀស​វាង​នូវ​បញ្ហា​ដែល​បាន​លើក​ឡើង​ ដូច​ខាង​លើ​នេះ។ ខាង​ក្រោម​នេះគឺជា​វិធី​ដែល​ជួយ​អោយ​លោក​អ្នក​អាច​យក​ទឹក​ចេញ​ពី​ត្រចៀក​បាន ​ដោយ​សុវត្ថិភាព។
១​. ជា​ដំ​បូង​ចាក់​ទឹក​ប៉ុន្មាន​ដំណក់​ទៅ​ក្នុង​បំ​ពង់​បន្តក់​ បន្ទាប់​មក​ផ្អៀង​ក្បាល​បន្តិច​ដើម្បី​អោយ​ត្រចៀក​ដែល​មាន​ទឹក​ចូល​ ផ្ងារ​ទៅ​ខាង​លើ​ ។ ចាក់​ទឹក​ដែល​នៅ​ក្នុង​បំពង់​ចូល​ទៅ​ក្នុង​ត្រ​ចៀក​នោះ​ រួច​ហើយ​ចាំ​ប្រហែល​ជា​​ ២​​ ទៅ​ ៣​ វិនា​ទី​ បន្ទាប់​មក​ទៀត​ត្រលប់​ក្បាល​របស់​អ្នក​ចុះ​ក្រោម​យ៉ាង​រហ័ស​ ដើម្បី​អោយ​ទឹក​នៅ​ក្នុង​ត្រចៀក​ហូរ​ចេញ​មកក្រៅបាន ។ ធ្វើ​ដូច​នេះ​ជា​ថ្មី​ម្តង​ទៀត​រហូត​លុះ​ត្រា​តែ​ទឹក​ហូរ​អស់​ពី​ត្រ​ចៀក​ ។
២​. រៀប​ចំ​ការ​លាយ​បញ្ចូល​គ្នា​រវាង​អាកុល​​ និង​ទឹក​ខ្មេះ​ ​។​ បន្តក់​ ២​ ឬ​​ ៣​ ដំ​ណក់​នៃ​ការ​លាយ​បញ្ចូល​គ្នា​នេះ​ទៅ​ក្នុង​ត្រ​ចៀក​ដែល​មាន​ទឹក​ចូល​ ​។​ ការ​លាយ​បញ្ចូល​គ្នា​នេះ​​ និង​ជួយ​ធ្វើ​អោយ​ទឹក​នៅ​ក្នុង​ត្រ​ចៀក​ស្ងួត​ក្នុង​រយៈ​ពេល​ដ៍​ខ្លី​ ​។​
៣. អ្នកគួរគប្បីគេងយ៉ាងណាអោយត្រចៀកដែលមានទឹកចូលប៉ះទៅនឹងផ្ទៃខ្នើយ ។​ បន្តិចក្រោយមក កំលាំងនៃទំនាញ នឹងច្រានទឹកអោយចេញមកក្រៅ ។
៤. សម្ងួត​ត្រ​ចៀក​របស់​អ្នក​អោយ​បាន​ស្ងួត​ល្អ​ ដោយ​ប្រើ​ឧបករណ៍​ផ្លុំ​សក់​ជា​មួយ​​ នឹង​កំ​រិត​ដែល​ទៀប​សម​ល្មម​ ដើ​ម្បី​កុំ​អោយ​មាន​ការ​រលាក​ ឬ​ ឆេះ​ត្រ​ចៀក​របស់​អ្នក​ ដូច្នេះ​គួរ​កុំ​ដាក់​ឧបករណ៍​នៅ​ជិត​ត្រ​ចៀក​អ្នក​ពេក​ ។
៥. អ្នក​គួរ​ប្រើ​ប្រាស់​ថ្នាំ​បន្តក់​ត្រចៀក​ប្រ​ភេទ​សំ​លាប់​មេ​រោគ​ ​។​ បន្តក់​ ២​ ឬ​ ៣​ ដំ​ណក់​ទៅ​ក្នុង​ត្រ​ចៀក​ បន្ទាប់​មក​ផ្អៀង​ត្រ​ចៀក​ចុះ​ក្រោម​ ធ្វើ​ដូ​ច្នេះ​ទឹក​អាច​ហូរ​ចេញ​មក​ក្រៅ​​ជា​មួយ​ នឹង​ថ្នាំ​បន្តក់​ត្រចៀក​ ។
៦. ប្រ​សិន​បើ​អ្នក​បាន​ប្រើ​គ្រប់​វិ​ធី​ខាងលើនេះហើយ​​ ហើយ​នៅ​តែ​ពុំ​អាច​យក​ទឹក​ក្នុង​ត្រ​ចៀក​ចេញ​មក​ក្រៅ​បាន​ អ្នក​គួរ​តែ​ទៅ​ពិ​គ្រោះ​ជា​មួយ​នឹង​គ្រូ​ពេទ្យ​ជា​បន្ទាន់​ ៕
ប្រភពដើម ពីគេហទំព័រ គំនិត

Tuesday, March 20, 2012

ស្តេចផ្លែឈើទាំងបួនក្នុងប្រទេសកម្ពុជា


ប្រទេស​កម្ពុជា​ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​ត្រូពិច​ដែល​មាន​ អាកាសធាតុ​ក្តៅ​ហើយ​សើម​ដែល​អំណោយផល​ដល់​ដំណាំ​ស្ទើរគ្រប់​ប្រភេទ។ ជា​ពិសេស​ នៅ​ក្នុង​ប្រទេស​នេះ​សំបូរ​ផ្លែ​ឈើ​ជាច្រើន​មុខដែល​ប្រកប​ដោយ​ឱជារសឆ្ងាញ់​ ពិសារដូច​ជា​ ដូង​ ស្វាយ ម្នាស់ ចេក ក្រូច -ល-។ ក្នុង​ចំណោម​ផ្លែ​ឈើ​ទាំង​អស់ មាន​ផ្លែ​ឈើ​បួន​ប្រភេទ​ដែល​ត្រូវ​បាន​គេចាត់​ទុក​ជា​ស្តេច​ផ្លែ​ឈើ​នៅ​ ក្នុង​ប្រទេស​កម្ពុជា។ តើផ្លែឈើ​ទាំង​បួន​នោះ​មាន​អ្វី​ខ្លះ?
 
ស្តេច ​ផ្លែ​ឈើនោះ​គឺ​ផ្លែទុរេន។ វាមាន​រស់ជាតិ​រសជាតិឆ្ងាញ់ពិសារ​ និង​មានដើមកំណើត​មកពី​ខេត្ត​កំពត។ ទុរេន​គឺជា​ផ្លែឈើមួយ​ដែលពេញ​និយម​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ខ្លិន​របស់​វា​គឺពិបាក​ទ្រាំ​សម្រាប់​មនុស្ស​មួយចំនួន។



 

ផ្លែ ​មង្ឃុតគឺជា​ស្តេច​ស្រី​ផ្លែ​ឈើ​នៅ​ក្នុង​ប្រទេសកម្ពុជា ហើយ​ក៏មាន​ដើម​កំណើត​ពី​ខេត្ត​កំពត​ផង​ដែរ។ វាមានរស​ជាតិ​ជូរអែម​ដែល​ស្រដៀង​ទៅ​នឹង​ផ្លែ​ ស្តូបឺរី។



 

ផ្លែល្មុតគឺជា ​ព្រះ​អង្គម្ចាស់ ហើយ​វាម​សំបក​ពណ៌ខ្លឹម​ខ្នុរ។​ ល្មុតគឺជា​ផ្លែឈើដែល​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ ហើយ​មែក​របស់​វាដែល​មានជ័រ​ពណ៌​ស​យក​ទៅ​ធ្វើ​ស្ករ​កៅស៊ូ។



 

រីឯ ​ព្រះនាង​ម្ចាស់​របស់​ផ្លែឈើ​នោះ គឺផ្លែ​ទឹកដោះគោ។ ដើមរបស់​វា​អាច​មាន​កម្ពស់​រហូត​ដល់​ ២០​ម៉ែត្រ ឬច្រើនជាងនេះ។ វា​ជា​ផ្លែឈើ​ដែល​ផ្តល់​នូវ​គុណ​ប្រយោជន៍ជាច្រើនដល់​សុខភាព។

 ដូចនេះ ប្រសិន​បើអ្នក​មាន​ភ្ញៀវ​មក​លែង​ផ្ទះ សូមកុំភ្លេច​យក​ស្តេច​ផ្លែឈើ​ទាំង​បួន​នេះ​ដើម្បី​ទទួល​ពួក​គេ ហើយ​រៀបរាប់​ប្រាប់​ពួក​គេ​អំពី​ស្តេច​ផ្លែ​ឈើ​ទាំង​នេះ។
ដកស្រង់ចេញពី៖ កម្មវិធី​ តើអ្នកដឹងទេ របស់ទូរទស្សន៍ស៊ីធីអ៊ិន
ប្រភពដើម ពីគេហទំព័រ គំនិត

Sunday, March 18, 2012

មើល​កាមេរ៉ាវីដេអូនៅជុំវិញពិភព​លោក​

ថ្ងៃ​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​វិធីមួយ​ គឺ​យើង​អាច​មើល​កាមេរ៉ា​ដែល​គេ​ដាក់​តាម​ទីកន្លែង​ផ្សេងៗ​ជុំ​វិញ​ពិភព​លោក​ បានដោយ​មិន​ចាំ​បាច់​ចំណាយ​ប្រាក់​។ តើ​អ្នក​មាន​ឆ្ងល់​ទេ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទៅ? វា​ពិត​ជា​ងាយ​ស្រួល​ដូចជាការ​​បក​ចេក​ទុំ​អញ្ចឹង។ វិធីនេះ​គឺ​យើង​មិន​ចាំ​បាច់​ចេះ​ប្រើ​កុំព្យូទ័រ​ស្ទាត់​ជំនាញ​អី​ទេ អ្នក​ណាៗ​ក៏​អាច​អនុវត្ត​បាន​យ៉ាង​ងាយ​ស្រួល តែ​អ្វី​ដែល​យើង​ត្រូវ​ការ​គឺ ម៉ាស៊ីន​កុំព្យូទ័រ​ និង​មាន​ភ្ជាប់​អ៊ិន​ធឺណិត។ ដូចនេះ ​កុំ​អោយ​ទន្ទឹង​រង់​ចាំ​យូរ យើង​ចាប់​ផ្តើម​បើក​ប្រតិបត្តិការ​ពិសេស​ឥឡូវ​នេះ!:)
១- វិធី​នេះ​គឺ​អនុវត្ត​តាម​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ស្វែង​រក​ដ៏​ល្បី​ជាង​គេ គឺ​Google។ ដូច្នេះ នៅ​ចាំ​អី​ទៀត​ចូលទៅ​កាន់​ទំព័រ www.google.com មុន​នឹង​បន្ត​ជំហ៊ាន​របស់​យើង​បន្ត​ទៀត។
២-​ អ្នក​ចូល​ទៅ​កាន់​គេហទំព័រ​ www.google.com ហើយ​មែន​ទេ? បើ​មែន អញ្ចឹង​យើង​បន្ត​ជំហ៊ាន​យើង​ទៀត។ នៅ​ក្នុង​ប្រអប់​ស្វែង​រក យើង​ត្រូវ​វវាយអក្សរ inurl:/view.index.shtml រួចចុច​ ស្វែង​រក(Search)។ អ្នក​នឹង​ឃើញ​តំណ​ភ្ជាប់​ជា​ច្រើន​ ដែល​តំណ​ទាំង​នេះ​សុទ្ធ​តែ​ភ្ជាប់​ទៅ​កាន់​កាមេរ៉ា​ផ្សេងៗ​គ្នាដែល​យើង​អាច​ មើល​បាន។
៣- អ្នក​អាច​ចុច​លើ​តំណភ្ជាប់​មួយ​ណា​ក៏​បាន​តាម​ដែល​អ្នក​ចង់​។ ពេល​ខ្លះ​អ្នក​អាច​មើល​ឃើញ​សួន​ច្បារ​​ ទីធ្លារ​សាលារៀន និង​កន្លែង​កំសាន្ត​ជា​ច្រើន​ទៀត។ ពេល​ខ្លះ​ទៀត​ អ្នក​អាច​មើល​ឃើញ រូបភាព​ក្នុង​បន្ទប់​ដែល​គេ​ដាក់​កាមេរ៉ាចោលហើយ​ភ្លេច​បិទ មិនតែ​ប៉ុណ្ណោះ​អ្នក​នឹងអាច​មើល​សកម្មភាព​ផ្សេង​ៗ​ក្នុង​បន្ទប់​នោះ​ទៀត​ ផង:D។
ប្រភពដើម គេហទំព័រ គំនិត

ទស្សន៍ទាយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត



តើ ​អ្នក​ចង់​ក្លាយ​ជាអ្នក​ទាយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដោយ​ប្រើ​គណិត​វិទ្យា​ជា​ មធ្យោបាយ​ដែរ​ឬទេ?​ តើអ្នកចង់​អោយ​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​របស់​អ្នក​ភ្ញាក់​ផ្អើល​ដែរ​ឬ​ទេ ថា​អ្នក​អាច​ទាយ​ដឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ពួក​គេ​ដោយ​គ្រាន់​តែ​ប្រើ​គណិត ​វិទ្យា​? ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដែល​អ្នក​អាច​យក​ទៅ​សាកល្បង​​ដើម្បី​ភាព​ភ្ញាក់​ ផ្អើល​ និង​សប្បាយរីករាយ។ ជំហ៊ាន​ខាង​ក្រោម​នេះ អ្នក​ត្រូវ​អោយ​មិត្ត​ ឬក្រុម​គ្រួសារ​របស់អ្នក​​​អនុវត្ត ដោយ​អ្នក​ប្រាប់​គេ​អោយ​ធ្វើ​តាម​ជា​ជំហ៊ានៗ។ អ្នក​គួរ​តែ​មាន​ម៉ាស៊ីន​គិត​លេខ​មួយ​ដើម្បី​ធ្វើ​ជា​ជំនួយ ពី​ព្រោះថា​លេខ​ខាង​ក្រោម​នេះ គឺ​មាន​ច្រើន​ខ្ទង់​បន្តិច។
ជំហ៊ាន​ទី១៖ យក​ចំនួន​ខែកំណើត​បូក​នឹង​១៨ (១-១២)
ជំហ៊ាន​ទី២៖ បន្ទាប់​មក​គុណ​នឹង​២៥
ជំហ៊ាន​ទី៣៖ យក​លទ្ធផល​ខាង​លើ​ដក​នឹង ៣៣៣
ជំហ៊ាន​ទី៤៖ ហើយ​គុណ​នឹង​៨
ជំហ៊ាន​ទី៥៖ រួច​យក​លទ្ធផល​ដែល​ទទួល​បាន​ដក​នឹង​៥៥៤
ជំហ៊ាន​ទី៦៖ ហើយ​ចែក​នឹង​២
ជំហ៊ានទី​៧៖ បូក​នឹង​ថ្ងៃ​កំណើត​របស់​អ្នក (១-៣១)
ជំហ៊ាន​ទី៨៖ ហើយ​គុណ​នឹង​៥
ជំហ៊ាន​ទី៩៖ បូក​នឹង​៦៩២
ជំហ៊ាន​ទី១០៖ គុណ​នឹង​២០
ជំហ៊ាន​ទី១១៖ បូក​នឹង​ឆ្នាំ​កំណើត​របស់​អ្នក​ដោយ​កាត់​យក​លេខ​ចុង​ក្រោយ​២​ខ្ទង់​ (ឧ. ១៩៨៩គឺ​យក​៨៩)
បន្ទាប់​ពី​ធ្វើ​ការ​គណនា​ទាំង​១១​ជំហ៊ាន​ខាង​លើ​ហើយ អ្នក​ត្រូវ​សួរ​ទៅ​គូរ​ភាគី​ដែល​អ្នក​កំពុង​តែ​ធ្វើ​ការ​ទស្សន៍​ទាយអោយ​ ប្រាប់​នូវ​លទ្ធផល​ចុង​ក្រោយ​របស់​គេ។ បន្ទាប់​ពី​អ្នក​ដឹង​លទ្ធ​ផល​ចុង​ក្រោយហើយ អ្នក​ត្រូវ​យក​លទ្ធ​ផល​ចុង​ក្រោយ​នោះ ទៅ​ដក​នឹង​៣២៩៤០ ដើម្បី​ទទួល​បាន​នូវ​ចម្លើយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​គេនោះ។
ឧទាហរណ៖ ចម្លើយ​ដែល​អ្នក​ទទួល​បាន​បន្ទាប់​ពី​ធ្វើ​ការ​ដក​នឹង​៣២៩៤០ ហើយ​នោះ គឺ១១២៨​៩០។ នោះ​មាន​ន័យ​ថា មនុស្ស​ដែល​អ្នកកំពុង​តែ​ទាយ​នោះ​កើត​នៅ​ខែវិច្ឆិកា ថ្ងៃ​ទី២៨​​ ឆ្នាំ​១៩៩០។ ប្រសិន​បើ​ចម្លើយ​មិន​ត្រឹម​ត្រូវទេ​នោះ អ្នកឬ​ភាគីដែល​អ្នកធ្វើ​ការ​ទាយ​ អនុវត្ត​មិន​បាន​ត្រឹម​ត្រូវ​ពេញ​លេញ​ទៅ​តាម​ជំហ៊ាន​ខាង​លើ ឬ​មួយ​ក៏​គេ​កុហក​អ្នក។
ប្រភពដើម គេហទំព័រ គំនិត