តើអ្នកដឹងទេ ?
១. សាច់ដុំនៅក្នុងបេះដូងរបស់យើង មានកំលាំងអាចបាញ់ឈាមបានដល់ចំងាយ 10 ម៉េត្រនៅក្នុងអាកាស ។
២. សត្វដំរីគឺជាសត្វចតុបាទតែមួយគត់ ដែលមិនអាចលោតបាន ។
៣. សាច់ដុំដែលខ្លាំងមាំមួនបំផុតក្នុងខ្លួនមនុស្សយើង គឺ អណ្តាត ។
៤. ទីបំផុតនៃតំរេក (ពេលបញ្ចេញទឹកកាម) របស់សត្វជ្រូក គឺ 30 នាទីក្រោយពេលផ្តើមរួមភេទ ។
៥. កាស្ទង់ស្ថិតិបង្ហាញថា មនុស្សមួយចំនួនធំ គឺខ្លាចសត្វពីងពាងជាងខ្លាចសេចក្តីស្លាប់ ។
៦. រាល់ខ្លាឃ្មុំទឹកកកទាំងអស់ គឺវាស្ទាត់ជំនាញដៃខាងឆ្វេង ។
៧. សត្វក្រពើ មិនអាចលៀនអណ្តាតចេញមកខាងក្រៅបានទេ ។
៨. ជីវ្ហាវិញ្ញាណ (អណ្តាត) របស់សត្វមេអំបៅគឺនៅ នឹងជើងរបស់វា ។
៩. សត្វកន្លាតអាចមានជីវិតរស់នៅបាន 9 ថ្ងៃដោយគ្មានក្បាលវា ។ ហើយក្រោយមកវាងាប់ គឺដោយសាតែវាមិនអាចស៊ីចំណីបាន ។
១០. មនុស្ស និង ត្រីដូហ្វីន គឺជាសត្វដែលត្រេកត្រអាលរីករាយ នឹង ការរួមភេទ ។
១២. ក្នុងសន្លឹកបៀ កញ្ចាស់ K (King) និមួយៗ គឺតំណាងអោយប្រវត្តិពិតប្រាកដរបស់ស្តេច ៖
- ភិក (spades) = ស្តេច David.
- ជួង (clubs) = Alexander The Great.
- កឺ (hearts) = Charlemagne.
- ការ៉ូ (diamonds) = Julius Cesar.
១៣. នៅពេលដែលយើងកណ្តាស (sneeze) ភ្នែករបស់យើងមិនអាចបើកបានទេ ។
១៤. ផ្កាយសមុទ្រ គឺគ្មានខួរក្បាលទេ ។
១៥. សត្វមូស មានធ្មេញ ។
១៧. លោក Thomas Edison គឺជាមនុស្សដែលខ្លាច ភាពងងឹត ។
ដកស្រង់ចេញពីឯកសារបរទេស ។
No comments:
Post a Comment