Friday, September 23, 2011

រឿងរ៉ាវពិត ហើយចំឡែក អំពីសត្វ ភាគទី2

  • បក្សី Hummingbird គឺជាបក្សីតែមួយគត់ ដែលអាចហើរថយក្រោយបាន ។
  • ខ្លាឃ្មុំអូស្រ្តាលី Koala គឺជាសត្វតែមួយគត់ ដែលមានក្រយៅម្រាមដៃ ដូចមនុស្ស ។
  • ដំរី គឺចេះយំ ។
  • សត្វឈ្លើងមួយ គឺមានខួរក្បាលដល់ទៅ 32 ។
  • គោឈ្មោល (Bull) គឺជាសត្វដែលខ្វាក់ពណ៌ ។
  • សត្វហង្ស (Swan) ទាំងអស់នៅប្រទេសអង់គ្លេស គឺជាទ្រព្យសម្បត្តិរបស់ ព្រះមហាក្សត្រិយានី (Queen)។
  • យើងអាច ដឹកគោញី (Cow) ឡើងលើភ្នំបាន ប៉ុន្តែមិនអាចដឹកវាចុះពីភ្នំវិញបានទេ ។
  • ត្រីមឹក គឺជាសត្វដែលមានបេះដូងដល់ទៅ 3 ។
  • គ្រាប់ភ្នែករបស់សត្វអូទ្រីស (Ostrich) គឺមានទំហំធំជាងខួរក្បាលរបស់វា ។
  • ខ្លាឃ្មុំតំបន់ប៉ូល ដែលមានរោមពណ៌សនោះ តែស្បែករបស់វាគឺមានពណ៌ខ្មៅ ។
  • ជាការពិតខ្នាយរមាស គឺបង្កើតឡើងដោយបណ្តុំនៃរោមរបស់វាដែលតឹងណែន ។
  • កណ្តុរ Hamster តែងតែព្រិចភ្នែកតែម្ខាង នៅក្នុងពេលតែមួយ ។
  • ឈ្មោះដែលដាក់អោយសត្វឆ្កែដែលពេញនិយមបំផុតនោះគឺ​ "​ ម៉េក Max " ។
  • សត្វ Sloth គឺជាសត្វដែលយឺតបំផុត​ (មានល្បឿន 1.5 m/min ) ។
  • ពុំមានវត្តមានសត្វពស់ នៅតំបន់ប៉ូលខាងជើង និង ខាងត្បូងទេ រួមទាំងប្រទេស New Zealand និង Ireland ផងដែរ ។
  • ត្រីដូហ្វីន (Dolphin) ពុំមានសាច់ដុំថ្គាមសំរាប់ទំពារអាហារទេ ។
  • ត្រីឆ្លាម Spiny dogfish គឺជាសត្វដែលផើម (មានគភ៌)​ មានរយៈពេលយូរជាងគេបំផុត ក្នុងចំណោមសត្វនានា (រយៈពេល 2 ឆ្នាំ) ។
  • ខួរក្បាលរបស់សត្វអូទ្រីស (Ostrich) មានទំហំប៉ុននឹងផ្លែវ៉លណាត់ (Walnut) ។
  • បក្សី Albatros អាចដេកបាននៅខណៈពេលដែលវាកំពុងហោះហើរ ។
  • សត្វកវែង (Giraffe) អាចសំអាតត្រចៀករបស់វាបានដោយប្រើអណ្តាតរបស់វា ។
  • សត្វខ្លាមានរោមឆ្នូតៗ ហើយសូម្បីតែស្បែករបស់វាក៏មានឆ្នូតៗដែរ ។
  • កំនត់ហេតុដែលសត្វមាន់ ហើរបានរយៈពេលយូរបំផុតនោះគឺ 13 វិនាទី (seconds) ។
  • ឆ្អឹងជើងរបស់សត្វប្រជៀវ គឺតូចស្តើងណាស់ដែលបណ្តាលអោយប្រជៀវមិនអាចដើរបាន ។
ដកស្រង់ចេញពី ឯកសារបរទេស​ ។

No comments:

Post a Comment