Wednesday, October 5, 2011

រឿងរ៉ាវពិត ហើយចំឡែក អំពីសត្វ ភាគទី4

  • យើងអាចសណ្តំស្មារតី សត្វកង្កែបបានដោយយើងដាក់វាផ្ងារពោះឡើងលើ ហើយអង្អែលពោះវាដោយថ្នមៗ ។
  • ការស្រាវជ្រាវបានបង្ហាញថា សត្វមូសមានការទាក់ទាញចិត្តបំផុត ទៅលើមនុស្សណាដែលទើបតែញ៉ាំផ្លែចេកហើយថ្មីៗ ។
  • សត្វជន្លេន ribbon worms វានឹងស៊ីខ្លួនវា ប្រសិនបើវាមិនអាចរកចំណីបានទេ ។
  • សត្វទីទុយ គឺជាសត្វបក្សីតែមួយគត់ ដែលអាចមើលឃើញព៌ណខៀវបាន ។
  • សត្វពពុះទឹក គឺជាសត្វដែលមាន 95​ ភាគរយជាទឹក ។
  • ផ្កាយសមុទ្រ គឺជាសត្វតែមួយគត់ដែលអាចទាញក្រពះវាពីក្នុងចេញមកខាងក្រៅបាន ។
  • ត្រីកន្ទុយបី មានការចងចាំត្រឹមតែរយៈពេល 3 វិនាទីប៉ុន្នោះ ។
  • សេះទេស (mule) គឺមិនផុងចូលខ្សាច់ទេ តែសត្វលាគឺផុងចូលខ្សាច់បាន ។
  • បក្សីផែនឃ្វីន (penguin) គឺជាបក្សីតែមួយគត់ដែលអាចលោតចូលក្នុងទឹកបានដូចសត្វដូហ្វីន (dolphin) ។
  • សត្វជ្រូក អាចរត់បាន 1.6 km (1 mile) ក្នុងរយៈពេលតែ 7.5 minutes ពេលដែលវារត់ដល់ល្បឿនខ្ពស់បំផុត ។
  • សត្វគីង្គក់ horned toad នៅពេលដែលវាខឹង វានឹងបាញ់ចេញឈាមពីភ្នែករបស់វា ។
  • លាសសមុទ្រម៉្យាង scallop គឺមានភ្នែកព៌ណខៀវដល់ទៅ 35 ។
ដកស្រង់ចេញពីឯកសារបរទេស ។

Friday, September 23, 2011

រឿងរ៉ាវពិត ហើយចំឡែក អំពីសត្វ ភាគទី3

  • បក្សីគីវី (Kiwi) គឺជាបក្សីដែលមានស៊ុត(ពង) ធំជាងគេបំផុតបើប្រៀបធៀបនឹងខ្លួនរបស់វា ។
  • ឆ្កែ Chinese Crested អាចកើតរោគមុន (Acne) ដូចជាមនុស្សដែរ ។
  • រាល់សត្វដំរីទាំងអស់ ដើរនៅលើចុងម្រាមជើង ។
  • រាល់សត្វកាំប្រម៉ាទាំងអស់ គឺអណ្តែតនៅក្នុងទឹក ។
  • សត្វឆ្មាអាចបញ្ចេញសំលេងបានច្រើនជាង 100 សំលេង ខណៈដែលសត្វឆ្កែអាចបញ្ចេញសំលេងបានត្រឹមតែ 10 ប៉ុណ្ណោះ ។
  • ពង្រូល Armadillo អាចដើរនៅក្រោមទឹកបាន ។
  • បក្សី Flamingo អាចរកស៊ីចំណីបានតែនៅទឹករាក់ប៉ុណ្ណោះ ដោយប្រើក្បាលរបស់វាក្រឡាប់ចុះក្រោម ។
  • កំពឹស បង្គារ​ អាចហែលទឹកបានត្រឹមតែទៅថយក្រោយប៉ុណ្ណោះ ។
  • សត្វក្រពើ មិនអាចដើរថយក្រោយបានទេ ។
  • ទំងន់ឆ្អឹងរបស់សត្វព្រាប គឺស្រាលជាងស្លាប(រោម) របស់វា ។
  • ត្រី Nile Catfish គឺជាត្រីតែមួយគត់ដែលហែលទឹកដោយដាំក្បាលចុះក្រោម​ ។
ដកស្រង់ចេញពី ឯកសារបរទេស ។

រឿងរ៉ាវពិត ហើយចំឡែក អំពីសត្វ ភាគទី2

  • បក្សី Hummingbird គឺជាបក្សីតែមួយគត់ ដែលអាចហើរថយក្រោយបាន ។
  • ខ្លាឃ្មុំអូស្រ្តាលី Koala គឺជាសត្វតែមួយគត់ ដែលមានក្រយៅម្រាមដៃ ដូចមនុស្ស ។
  • ដំរី គឺចេះយំ ។
  • សត្វឈ្លើងមួយ គឺមានខួរក្បាលដល់ទៅ 32 ។
  • គោឈ្មោល (Bull) គឺជាសត្វដែលខ្វាក់ពណ៌ ។
  • សត្វហង្ស (Swan) ទាំងអស់នៅប្រទេសអង់គ្លេស គឺជាទ្រព្យសម្បត្តិរបស់ ព្រះមហាក្សត្រិយានី (Queen)។
  • យើងអាច ដឹកគោញី (Cow) ឡើងលើភ្នំបាន ប៉ុន្តែមិនអាចដឹកវាចុះពីភ្នំវិញបានទេ ។
  • ត្រីមឹក គឺជាសត្វដែលមានបេះដូងដល់ទៅ 3 ។
  • គ្រាប់ភ្នែករបស់សត្វអូទ្រីស (Ostrich) គឺមានទំហំធំជាងខួរក្បាលរបស់វា ។
  • ខ្លាឃ្មុំតំបន់ប៉ូល ដែលមានរោមពណ៌សនោះ តែស្បែករបស់វាគឺមានពណ៌ខ្មៅ ។
  • ជាការពិតខ្នាយរមាស គឺបង្កើតឡើងដោយបណ្តុំនៃរោមរបស់វាដែលតឹងណែន ។
  • កណ្តុរ Hamster តែងតែព្រិចភ្នែកតែម្ខាង នៅក្នុងពេលតែមួយ ។
  • ឈ្មោះដែលដាក់អោយសត្វឆ្កែដែលពេញនិយមបំផុតនោះគឺ​ "​ ម៉េក Max " ។
  • សត្វ Sloth គឺជាសត្វដែលយឺតបំផុត​ (មានល្បឿន 1.5 m/min ) ។
  • ពុំមានវត្តមានសត្វពស់ នៅតំបន់ប៉ូលខាងជើង និង ខាងត្បូងទេ រួមទាំងប្រទេស New Zealand និង Ireland ផងដែរ ។
  • ត្រីដូហ្វីន (Dolphin) ពុំមានសាច់ដុំថ្គាមសំរាប់ទំពារអាហារទេ ។
  • ត្រីឆ្លាម Spiny dogfish គឺជាសត្វដែលផើម (មានគភ៌)​ មានរយៈពេលយូរជាងគេបំផុត ក្នុងចំណោមសត្វនានា (រយៈពេល 2 ឆ្នាំ) ។
  • ខួរក្បាលរបស់សត្វអូទ្រីស (Ostrich) មានទំហំប៉ុននឹងផ្លែវ៉លណាត់ (Walnut) ។
  • បក្សី Albatros អាចដេកបាននៅខណៈពេលដែលវាកំពុងហោះហើរ ។
  • សត្វកវែង (Giraffe) អាចសំអាតត្រចៀករបស់វាបានដោយប្រើអណ្តាតរបស់វា ។
  • សត្វខ្លាមានរោមឆ្នូតៗ ហើយសូម្បីតែស្បែករបស់វាក៏មានឆ្នូតៗដែរ ។
  • កំនត់ហេតុដែលសត្វមាន់ ហើរបានរយៈពេលយូរបំផុតនោះគឺ 13 វិនាទី (seconds) ។
  • ឆ្អឹងជើងរបស់សត្វប្រជៀវ គឺតូចស្តើងណាស់ដែលបណ្តាលអោយប្រជៀវមិនអាចដើរបាន ។
ដកស្រង់ចេញពី ឯកសារបរទេស​ ។

រឿងរ៉ាវពិត ហើយចំឡែករបស់សត្វ ភាគទី1

  • អណ្តាតបង្គួយ Chameleon អាចលៀនចេញក្រៅបានប្រវែង ពីរដងនៃខ្លួនរបស់វា ។
    • ប្រចៀវតែងតែហើរបត់ទៅខាងឆ្វេង នៅពេលដែលវាចេញផុតពីល្អាងភ្នំ ។
      • ស្រមោចគឺជាសត្វដែលមិនដែលដេក ។
        • ឆ្កែ Chow Chow និងឆ្កែ​ Shar Pei គឺជាឆ្កែដែលមានអណ្តាតពណ៌ខៀវ ។
          • សត្វតោឈ្មោលមិនសូវចេញប្រមាញ់ទេ ព្រោះភាគច្រើនតោញីជាអ្នកចេញប្រមាញ់ ។
          • ធ្មេញរបស់ទន្សាយ គឺមិនដែលបញ្ឈប់ការលូតលាស់ទេ គឺលូតលាស់រហូតដល់ពេលវាងាប់ ។
          • ជ្រូកគឺជាសត្វតែមួយគត់ដែលអាចឆេះរលាកដោយសារកំដៅថ្ងៃបាន ។
          • អូដ្ឋមានចិញ្ចើមដល់ទៅ​បីនៅភ្នែករបស់វា គឺដើម្បីការពារពីគ្រាប់ខ្សាច់ ។
          • ពង្រូល Armadillo តែងតែមានកូនចំនួនបួន ហើយដូចគ្នាសុទ្ធសាធ រួមទាំងភេទផងដែរ ។
          • ខ្លារខិន Cheetah មិនស្រែកគ្រហឹមដូចតោទេ តែវាស្រែកម៉េវៗ​ ដូចជាឆ្មាទៅវិញ ។
          • ជ្រូកព្រៃឥណ្ឌា Babirusa មានចង្កូមដ៏វែងដែលចាក់ធ្លុះឆ្អឹងលលាដ៏ក្បាលរបស់វា ។
          • មានតែវិធីតែមួយគត់ដើម្បីកំណត់ពីភេទរបស់សត្វសេក Macaw បានគឺត្រូវឆ្លងកាត់ សល្យកម្ម​ (Surgery) ។
          • ទឹកនោមសត្វឆ្មា បញ្ចេញពន្លឺនៅក្រោមឥទ្ធិពលពន្លឺពណ៌ខ្មៅ (Black Light) ។
          • ស្វាឪ Chimpanzee នឹងមានក្បាលទំពែកទៅតាមអាយុកាលរបស់វា ដូចគ្នានឹងមនុស្សដែរ ។
          • ខ្ចងក្តក់ គឺមានធ្មេញច្រើនជាង 25,000 ទៅទៀត ។
          • សត្វពស់គឺជាសត្វដែលថ្លង់ (ស្តាប់មិនឮ) ។
          • កូនឆ្កែ Dalmatian មិនទន់ល្វេតល្វក់ នៅពេលដែលចាប់កំនើតដំបូងទេ ។
          • សត្វកង់ហ្គារូ (Kangaroo) គឺជាថនិកសត្វតែមួយគត់ដែល មិនអាចដើរថយក្រោយបាន ។
          • ត្រីដូហ្វីន (Dolphin) តែងតែដេកដោយបិទភ្នែកតែម្ខាង ហើយភ្នែកម្ខាងទៀតនៅបើក ។
          • បក្សី Penguin ពុំមានវត្តមាននៅតំបន់ប៉ូលខាងជើងទេ ។
          • រមាំង Gazelle មិនផឹកទឹកទេ ។
          • ខ្លាឃ្មុំអូស្រ្តាលី Koala គឺជាសត្វដែលខ្ជឹលជាងគេបំផុត ។ វាចំនាយពេល ២២ ម៉ោងក្នុងមួយថ្ងៃដើម្បីដេក ។
          ដកស្រង់ចេញពីឯកសារបរទេស ។

          ហេតុការណ៍ពិត នៃរាងកាយមនុស្សដែលគួរអោយចាប់អារម្មណ៍...

           
          • កោសិកាដែលធំបំផុតក្នុងរាងកាយមនុស្សគឺ ស៊ុតស្រ្តី (female egg) ហើយកោសិការដែលតូចបំផុតនោះគឺ មេជីវិតបុរស (male sperm).
          • ប្លោកនោមដែលពេញដោយទឹកនោមគឺ​ ប៉ោងឡើងដូចជាបាល់ដែលទន់មួយ ។
          • ថេរៈវេលា ៧វិនាទី (7 seconds) ដែលអាហារត្រូវឆ្លងកាត់ពីមាត់ទៅដល់ក្រពះរបស់អ្នក ។
          • សសៃសក់របស់អ្នកមួយសសៃ អាចទ្រទ្រង់ទំងន់បាន 3.17 គីឡូក្រាម (7 pounds) ។
          • ឆ្អឹងភ្លៅរបស់មនុស្ស គឺរឹងខ្លាំងជាងបេតុង (concrete) ទៅទៀត ។
          • បើទឹកមាត់មិនអាចរំលាយអាហារបានទេ នោះអ្នកក៏មិនអាចដឹងរសជាតិបានដែរ ។
          • មេដៃរបស់អ្នក គឺមានប្រវែងស្មើរនឹងច្រមុះរបស់អ្នក ។
          • បេះដូងស្រ្តី លោតលឿនជាង បេះដូងបុរស ។
          • បើគិតជាមធ្យមបុរសដែលមិនកោរពុកចង្ការសោះ គឺអាចមានប្រវែង ៤ ម៉ែត្រ (13 feet) រហូតដល់ពេលដែលគាត់ស្លាប់ ។
          • ពេលដែលអ្នកសំលឹងមើលទៅនណារម្នាក់ដែលអ្នកស្រឡាញ់ រន្ធប្រស្រីភ្នែករបស់អ្នកនឹងរីកធំឡើង ។ ចំណែកអ្នកដែលស្អប់ក៏រីកធំឡើងដូចគ្នាដែរ ។
          • បុរសដែលគ្មានរោមដើមទ្រូងគឺប្រឈមមុខនឹងការកើតរោគថ្លើម ច្រើនជាងបុរសដែលមានរោមដើមទ្រូង ។
          • គឺមានប្រហែល ១លាននៃបាក់តេរី (bacteria) នៅលើបាតជើងនិមួយៗ របស់អ្នក ។
          • ក្នុងទហំ ១ អីងការ៉េ (square inch, 1inch=2.54cm) មាន​ 2000 កោសិកាដែលគ្របដណ្តប់លើរាងកាយមនុស្ស ។
          • ស្រ្តីព្រិចភ្នែកពីរដង ខណៈពេលដែលបុរសព្រិចតែម្តង ។
          • ជាមធ្យមទំងន់ស្បែករបស់មនុស្សធ្ងន់ជាងពីរដង នៃទំងន់ខួរក្បាល ។
          • រាងកាយរបស់អ្នកប្រើប្រាស់សាច់ដុំ 300 ដើម្បីអោយរាងកាយមានតុល្យភាពនៅពេលដែលអ្នកឈរត្រង់ខ្លួន ។
          • ជាមធ្យមស្រ្តីមានកំពស់ទាបជាងបុរស 12.7 សង់ទីម៉ែត្រ (5 inch) ។
          • អាថ៌កំបាំងត្រចៀករបស់អ្នក ៖ នៅពេលដែលអ្នកភ័យខ្លាច នោះអាចម៍ត្រចៀករបស់អ្នកច្រើនជាង ពេលដែលអ្នកស្ងប់ស្ងាត់ ។
          ដកស្រង់ចេញពី ឯកសារបរទេស ។

          តើអ្នកចង់សាកល្បងជាមួយគ្រូហោរាដ៏ស្ទាត់ជំនាញទេ ? ជួបគ្នានៅទីនេះ...

          សួស្តីបងប្អូនទាំងអស់គ្នា សុខសប្បាយជាទេ ?
          ដើម្បីបំបាត់ទុក្ខកង្វល់របស់បងប្អូន ថ្ងៃនេះខ្ញុំមានការកំសាន្តមួយទៀតហើយ យកមកចែកជូនបងប្អូនយើងកំសាន្ត ។
          Game មួយនេះខ្ញុំធ្លាប់លេងមកយូរហើយ ឃើញថាត្រឹមត្រូវ 100% ឥតមានខុសទេ ។ ហើយនៅពេលក្រោយខ្ញុំនឹងបកស្រាយប្រាប់ ពីអាថ៌កំបាំងរបស់ Game មួយនេះ ។
          ដូច្នេះសូមចាប់ផ្តើមលេង ជាមួយកំពូលគ្រូហោរាឥតខ្ចោះដូចខាងក្រោម ៖
          របៀបលេង ៖
          1. ដំបូងអ្នកជ្រើសរើសយកលេខណាមួយក៏បានតាមតែអ្នកចូលចិត្ត អោយបានពីរខ្ទង់ (2 តួលេខ =​ 2 digits )​ ឧទាហរណ៍ ៖ លេខ 43
          2. បន្ទាប់មកអ្នក បូកលេខទាំងពីរនេះបញ្ចូលគ្នា ឧទា ៖ 4​+3 = 7
          3. រួចហើយអ្នកយកលេខខាងដើមរបស់អ្នក ដក នឹងចំលើយនេះ ឧទា ៖ 43-7 = 36
          4. ជាទីបញ្ចប់អ្នកស្វែងរកលេខគណនារបស់អ្នក និង រូបសញ្ញា ( Symbol )នៅក្នុងតារាង រួចសូមចងចាំ រូបសញ្ញា (Symbol) របស់អ្នក ។
          • ហើយទុកឲ្យ គ្រូហោរាគាត់ព្យាករណ៍នូវ រូបសញ្ញា (Symbol) របស់អ្នក ។
          សូមរីករាយ ដូចតទៅ ៖ :D :D :D
          ដើម្បីលេង Game នេះ សូមចុចទីនេះ

          Friday, September 9, 2011

          រឿងរ៉ាវមួយចំនួន ដែលអ្នកពុំដែលដឹង ...

          តើអ្នកដឹងទេ ?
          ១. សាច់ដុំនៅក្នុងបេះដូងរបស់យើង មានកំលាំងអាចបាញ់ឈាមបានដល់ចំងាយ 10 ម៉េត្រនៅក្នុងអាកាស ។

          ២. សត្វដំរីគឺជាសត្វចតុបាទតែមួយគត់ ដែលមិនអាចលោតបាន ។


          ៣. សាច់ដុំដែលខ្លាំងមាំមួនបំផុតក្នុងខ្លួនមនុស្សយើង គឺ អណ្តាត ។


          ៤. ទីបំផុតនៃតំរេក (ពេលបញ្ចេញទឹកកាម) របស់សត្វជ្រូក គឺ 30 នាទីក្រោយពេលផ្តើមរួមភេទ ។


          ៥. កាស្ទង់ស្ថិតិបង្ហាញថា មនុស្សមួយចំនួនធំ គឺខ្លាចសត្វពីងពាងជាងខ្លាចសេចក្តីស្លាប់ ។


          ៦. រាល់ខ្លាឃ្មុំទឹកកកទាំងអស់ គឺវាស្ទាត់ជំនាញដៃខាងឆ្វេង ។


          ៧. សត្វក្រពើ មិនអាចលៀនអណ្តាតចេញមកខាងក្រៅបានទេ ។


          ៨. ជីវ្ហាវិញ្ញាណ (អណ្តាត) របស់សត្វមេអំបៅគឺនៅ នឹងជើងរបស់វា ។


          ៩. សត្វកន្លាតអាចមានជីវិតរស់នៅបាន 9 ថ្ងៃដោយគ្មានក្បាលវា ។ ហើយក្រោយមកវាងាប់ គឺដោយសាតែវាមិនអាចស៊ីចំណីបាន ។


          ១០. មនុស្ស និង ត្រីដូហ្វីន គឺជាសត្វដែលត្រេកត្រអាលរីករាយ នឹង ការរួមភេទ ។


          ១១. សំលេងស្រែករបស់សត្វទា គឺគ្មានសំលេងខ្ទ័រ (អេកូ Echo) ទេ ។ ហើយនៅតែគ្មាននរណាដឹងថា មកពីមូលហេតុអ្វី ។

          ១២. ក្នុងសន្លឹកបៀ កញ្ចាស់ K (King) និមួយៗ គឺតំណាងអោយប្រវត្តិពិតប្រាកដរបស់ស្តេច ៖
          • ភិក​ (spades) = ស្តេច David.
          • ជួង (clubs) = Alexander The Great.
          • កឺ (hearts) = Charlemagne.
          • ការ៉ូ (diamonds) = Julius Cesar.



            ១៣. នៅពេលដែលយើងកណ្តាស (sneeze) ភ្នែករបស់យើងមិនអាចបើកបានទេ ។




            ១៤. ផ្កាយសមុទ្រ គឺគ្មានខួរក្បាលទេ ។



            ១៥. សត្វមូស មានធ្មេញ ។



            ១៧. លោក Thomas Edison គឺជាមនុស្សដែលខ្លាច ភាពងងឹត ។

              
            ដកស្រង់ចេញពីឯកសារបរទេស ។

            Thursday, September 8, 2011

            តើឆ្អឹងដែលតូចបំផុតក្នុងខ្លួនរបស់មនុស្សយើងនៅកន្លែងណា ?

            ឆ្អឹងដែលតូចជាងគេបំផុតនៅក្នុងខ្លួនយើងគេហៅថា ស្ទើរ៉ាប់ (stirrup) ។ វាស្ថិតនៅចំកណ្តាលនៃត្រចៀក ហើយវាជាផ្នែកមួយនៃប្រព័ន្ធដែលទទួលសញ្ញាសំលេង ហើយបញ្ជូនទៅកាន់ខួរក្បាល ។​ វាមានទំហំត្រឹមតែ 3 មីលីម៉ែត្រ (3​ mm) ប៉ុណ្ណោះគឺមានទំហំប្រហាក់ប្រហែលនឹងគ្រាប់ស្រូវ ។ ឆ្អឹងស្ទើរ៉ាប់ (stirrup bone) បានភ្ជាប់ទៅនឹងភ្នាសមួយដែលគេហៅថា បង្អួចពងក្រពើ ដែលដឹកនាំទៅកាន់ត្រចៀកផ្នែកខាងក្នុង ។ វាត្រូវបានភ្ជាប់ទៅនឹងឆ្អឹងតូចៗពីរទៀត ហៅថាញញួរ (hammer bone) និង​ ដែកទ្រនាប់ (anvil bone) ។ ឆ្អឹងទាំងបីនេះបានភ្ជាប់ទៅនឹងក្រដាសត្រចៀក (ear drum) ដែលជាកន្លែងសម្លេងត្រូវបានប្រមូលផ្តុំ មុនពេលវាត្រូវបញ្ជូនជាទម្រង់នៃសញ្ញាសរសៃប្រសាទទៅកាន់ខួរក្បាល ។
            ឆ្អឹងដ៏តូចនេះមានប្រយោជន៍សំខាន់ណាស់សំរាប់មនុស្សយើង បើសិនជាគ្មានឆ្អឹងដ៏តូចនេះទេយើងក៏គ្មានឮសំលេងអ្វីទាំងអស់ ។

             ត្រចៀកកណ្តាលរបស់មនុស្ស



            រូបភាពពិតរបស់ ឆ្អឹងស្ទើរ៉ាប់ (stirrup bone)



            ឆ្អឹងស្ទើរ៉ាប់ (stirrup bone) ដែលមានទំហំត្រឹមតែ 3 មីលីម៉ែត្រប៉ុណ្ណោះ

            វិធីជ្រើសរើសមនុស្សឲ្យចូលធ្វើការ


            លទ្ធផលការវិភាគមួយ ដែលបានទទួលការត្រួតពិនិត្យ និងការអះអាងពីភាពត្រឹមត្រូវល្អឥតខ្ចោះ ដោយក្រុមអ្នកសិក្សាស្រាវជ្រាវឯករាជ្យបានបង្ហាញឲ្យឃើញថា នាពេលដប់ឆ្នាំខាងមុខនេះយើងនឹងរកឃើញនូវវិធីរើសមនុស្ស តំរូវទៅនឹងការងារបានយ៉ាងសមស្រប ។ ប៉ុន្តែ បើនឹងនាំយកទៅប្រើអោយកើតទៅជាប្រយោជន៍ នោះគឺអាស្រ័យលើសម្ថភាពផ្ទាល់របស់លោក អ្នកតែម្តង ។
            • តើយើងនឹងចាត់ចែងមនុស្ស ចូលធ្វើការដ៏សមស្របបានយ៉ាងដូចម្តេច ? (How to put the right person in the right job?..)​ ។
            ជាដំបូងសូមលោក អ្នកយកដុំឥដ្ឋប្រហែល​ ១០០ ដុំរៀងលំដាប់ទុកក្នុងបន្ទប់មួយដែលចំហរបង្អួច ហើយបិទទ្វារជិត ។ បន្ទាប់មកប្រាប់ក្រុមមនុស្ស ដែលត្រូវជ្រើសរើសទាំងឡាយ ឲ្យចូលទៅក្នុងបន្ទប់ ដោយដាក់ឧប្បករណ៍តាមដានយ៉ាងស្ងៀមស្ងាត់... ក្រុមអ្នកសិក្សាស្រាវជ្រាវឯករាជ្យ បានរកឃើញមនុស្សតម្រូវទៅនឹងការងារមាន ១២ ជំពូកដូចតទៅ ៖
            1. ក្រុមមនុស្ស ដែលអង្គុយរាប់ដុំឥដ្ឋ ម្តងមួយៗ ព្រោះចង់ដឹងថាតើមានចំនួនប៉ុន្មានដុំ ?
            2. ក្រុមមនុស្ស ដែលធ្វើឲ្យដុំឥដ្ឋខ្ចាត់ខ្ចាយពាសពេញបន្ទប់ ...
            3. ក្រុមមនុស្ស ដែលតំរៀបដុំឥដ្ឋជាថ្មី ឲ្យមានលក្ខណះខុសពីភាពដើម...
            4. ក្រុមមនុស្ស ដែលយកដុំឥដ្ឋបោះដាក់គ្នាទៅវិញទៅមក...
            5. ក្រុមមនុស្ស ដែលធ្វើឲ្យដុំឥដ្ឋបែកជា បំណែកៗ...
            6. ក្រុមមនុស្ស ដែលអង្គុយធ្វើព្រងើយដោយមិនចាប់អារម្មណ៍ពីអ្វីៗទាំងអស់...
            7. ក្រុមមនុស្ស ដែលចាប់គ្រវែងដុំឥដ្ឋ ម្តងមួយៗចេញតាមបង្អួចមកខាងក្រៅ...
            8. ក្រុមមនុស្ស ដែលកាន់ដុំឥដ្ឋរហូតដោយមិនព្រមដាក់ចុះ...
            9. ក្រុមមនុស្ស ដែលគ្រាន់តែនិយាយថារៀបដុំឥដ្ឋជាថ្មី ប៉ុន្តែឥតមានធ្វើអ្វីទាល់តែសោះ...
            10. ក្រុមមនុស្ស ដែលបង្ហាញមុខមួយភ្លែត រួចហើយបាត់មុខតែម្តង...
            11. ក្រុមមនុស្ស ដែលអង្គុយសម្លឹងតាមបង្អួចមើលទេសភាព...
            12. ក្រុមមនុស្ស ដែលអង្គុយជជែកគ្នាដោយមិនទាំងបានប៉ះដុំឥដ្ឋសូម្បីតែបន្តិច...
            • ក្រុមអ្នកសិក្សាស្រាវជ្រាវឯករាជ្យ បានរកឃើញចម្លើយដ៏ត្រឹមត្រូវដូចតទៅ ៖
            1. ក្រុមមនុស្ស ដែលអង្គុយរាប់ដុំឥដ្ឋ ម្តងមួយៗ ព្រោះចង់ដឹងថាតើមានចំនួនប៉ុន្មានដុំ ? (គួរតែបញ្ជួនទៅនៅផ្នែកបញ្ជី)
            2. ក្រុមមនុស្ស ដែលធ្វើឲ្យដុំឥដ្ឋខ្ចាត់ខ្ចាយពាសពេញបន្ទប់ ... (គួរតែបញ្ជួនទៅនៅផ្នែកវិស្វកម្ម)
            3. ក្រុមមនុស្ស ដែលតំរៀបដុំឥដ្ឋជាថ្មី ឲ្យមានលក្ខណះខុសពីភាពដើម... (គួរតែបញ្ជួនទៅនៅផ្នែកផែនការ)
            4. ក្រុមមនុស្ស ដែលយកដុំឥដ្ឋបោះដាក់គ្នាទៅវិញទៅមក... (គួរតែបញ្ជួនទៅនៅផ្នែក Operator. )
            5. ក្រុមមនុស្ស ដែលធ្វើឲ្យដុំឥដ្ឋបែកជា បំណែកៗ... (គួរតែបញ្ជួនទៅនៅផ្នែក IT. )
            6. ក្រុមមនុស្ស ដែលអង្គុយធ្វើព្រងើយដោយមិនចាប់អារម្មណ៍ពីអ្វីៗទាំងអស់... (គួរតែបញ្ជួនទៅនៅផ្នែក HR. )
            7. ក្រុមមនុស្ស ដែលចាប់គ្រវែងដុំឥដ្ឋ ម្តងមួយៗចេញតាមបង្អួចមកខាងក្រៅ... (គួរតែបញ្ជួនទៅនៅផ្នែកសំភារះ)
            8. ក្រុមមនុស្ស ដែលកាន់ដុំឥដ្ឋរហូតដោយមិនព្រមដាក់ចុះ... (គួរតែបញ្ជួនទៅនៅផ្នែករតនាគា ​Treasury. )
            9. ក្រុមមនុស្ស ដែលគ្រាន់តែនិយាយថារៀបដុំឥដ្ឋជាថ្មី ប៉ុន្តែឥតមានធ្វើអ្វីទាល់តែសោះ... (គួរតែបញ្ជួនទៅនៅផ្នែកលក់ Sales.)
            10. ក្រុមមនុស្ស ដែលបង្ហាញមុខមួយភ្លែត រួចហើយបាត់មុខតែម្តង... (គួរតែបញ្ជួនទៅនៅផ្នែកទីផ្សារ  Marketing.)
            11. ក្រុមមនុស្ស ដែលអង្គុយសម្លឹងតាមបង្អួចមើលទេសភាព... (គួរតែបញ្ជួនទៅនៅផ្នែក Strategic Planning.)
            12. ក្រុមមនុស្ស ដែលអង្គុយជជែកគ្នាដោយមិនទាំងបានប៉ះដុំឥដ្ឋសូម្បីតែបន្តិច... (គួរតែបញ្ជួនទៅនៅផ្នែកគ្រប់គ្រងជាន់ខ្ពស់)
            សូមអរគុណចំពោះបង អ៊ុំ សួននិមល ដែលបានផ្តល់ឯកសារដល់ខ្ញុំ ។

            អ្នកជឿទេ? ខ្ញុំអាចទស្សន៍ទាយដឹងពីអាយុរបស់អ្នកបាន!

            បាទ! ជាការពិតខ្ញុំអាចទស្សន៍ទាយដឹងពីអាយុរបស់អ្នកបាន លទ្ធផលរហូតដល់ 99% ឯណោះ។ មិនដល់ 100% ទេព្រោះទុក 1% ការពារក្រែងផ្លាត់ស្នៀត!​ :D
            សូមចាប់ផ្តើមជាមួយខ្ញុំដូចតទៅ ៖
            គ្រាន់តែតំរូវឲ្យអ្នកស្វែងរកលេខអាយុរបស់អ្នក ឫក៏ លេខដែលអ្នកស្រឡាញ់ នៅក្នុងតារាងខាងក្រោមនេះ (មាន 7 តារាង ពី A ដល់ G) ។ បន្ទាប់មកអ្នកគ្រាន់តែប្រាប់ឈ្មោះតារាងដែលមានលេខអាយុរបស់អ្នក មកកាន់ខ្ញុំតែប៉ុណ្ណោះ ខ្ញុំនឹងប្រាប់ពីលទ្ធផលដល់អ្នកវិញ ។
            • ឧទាហរណ៍ ៖ អ្នកមានអាយុ 25 ឆ្នាំ ដូច្នេះអ្នកស្វែងរកលេខក្នុងខ្ទង់ 20... នៅលើតារាងទាំងអស់ ។ អាយុ 25 របស់អ្នកមាននៅក្នុងតារាង A, D, E. ហើយអ្នកគ្រាន់តែប្រាប់ខ្ញុំថា { A, D, និង E } បានហើយ រួចទុកឲ្យខ្ញុំទស្សន៍ទាយជូនអ្នក ។
            សូមសាកល្បងជាមួយខ្ញុំ ...



            អ្នកអាចដោនឡូតយកឯកសារនេះបានដោយ ចុចត្រង់នេះ

            Monday, September 5, 2011

            អច្ឆរិយៈ នៃលេខ 8 (The magic of 8)

            ខ្ញុំមានឯកសាមួយជាភាសាអង់គ្លេសមានចំណងជើងថា The magic of 8 និពន្ធដោយលោក Martin Gardner ដែលនិយាយអំពីលេខ 8 ។
            សូមសាកល្បងកំសាន្ត និង​ រីករាយជាមួយខ្ញុំដូចតទៅ=
            • យកលេខទូរស័ព្ទរបស់អ្នក (មិនយកលេខក្បាលប្រព័ន្ធ area code ទេ)
            • គុណ នឹង លេខ 8
            • រួចសរសេរ 3 លេខដូចខាងក្រោម
            1. លេខទូរស័ព្ទរបស់អ្នក
            2. លេខ 8
            3. លទ្ធផល នៃការគុណលេខទូរស័ព្ទរបស់អ្នក
            • ធ្វើការបូកលេខទាំង 3 បញ្ចូលគ្នា
            • យកលទ្ធផលដែលបូកបាន បូកបញ្ចូលគ្នាគ្រប់តូរលេខរហូតសល់តែ​ 1 តួរលេខ (ឧទា, 7295372=យក 7+2+9+5+3+7+2=35 យក 3+5=8 )
            ឧទាហរណ៍​ ៖ លេខទូរស័ព្ទរបស់អ្នកគឺលេខ 012 345 678 ដូច្នេះអ្នកយកតែលេខ 345 678 មកគណនាបានហើយ ។
            345678 x 8 = 2765424
            345678 + 2765424 + 8 = 3111110
            3 + 1 + 1 +1 +1 + 1 + 0 = 8 ដូច្នេះលទ្ធផលលេខរបស់អ្នកគឺ​ 8
              ឥឡូវសាកល្បងលេខទូរស័ព្ទ របស់អ្នក, របស់មិត្តភក្តិ, របស់បងប្អូន, របស់...។ល។
              តើលទ្ធផលចេញលេខប៉ុន្មានខ្លះ?
              សូមរីករាយ,

              Wednesday, August 17, 2011

              ស្វែងយល់ ការរាប់លេខរបស់ខ្មែរ

              ឯក              =        មួយ              =        ១                 =        1
              ទោ              =        ពីរ                =        ២                 =        2
              ត្រី               =        បី                 =        ៣                 =        3
              ចតុ (ចត្វា)  =        បួន               =        ៤                 =        4
              បញ្ច            =        ប្រាំ               =        ៥                 =        5
              ឆព្វ              =        ប្រាំមួយ          =        ៦                 =        6
              សប្ត             =        ប្រាំពីរ            =        ៧                 =        7
              អដ្ឋ              =        ប្រាំបី             =        ៨                 =        8
              នព្វ              =        ប្រាំបួន           =        ៩                 =        9
              ទស             =        ដប់               =        ១០               =        10
              សតំ             =        មួយរយ          =        ១០០             =        100
              សហស្សំ       =        មួយពាន់        =        ១០០០          =        103
              ទសសហស្សំ          =        មួយម៉ឺន         =        ១០ =        104
              សតសហស្សំ          =        មួយសែន       =        ១០ =        105
              ទសសតសហស្សំ          =        មួយលាន       =        ១០ =        106
              កោដិ           =        មួយកោដិ       =        ១០ =        107
              បដិកោដិ     =        កោដិ គុណ កោដិ                 =        1014
              កោដិបដិកោដិ      =        បដិកោដិ គុណនឹង កោដិ        =        1021
              នហុតំ                   =        កោដិបដិកោដិ  គុណនឹង​ កោដិ =        1028
              និន្នហុតំ       =        នហុតំ គុណនឹង​ កោដិ           =        1035
              អក្ខោភិនំ     =        និន្នហុតំ គុណនឹង​ កោដិ         =        1042
              ពិន្ទុ              =        អក្ខោភិនំ គុណនឹង​ កោដិ        =        1049
              អព្វុទំ           =        ពិន្ទុ គុណនឹង​ កោដិ               =        1056
              និរព្វុទំ         =        អព្វុទំ គុណនឹង​ កោដិ            =        1063
              អហហំ        =        និរព្វុទំ គុណនឹង​ កោដិ           =        1070
              អពពំ           =        អហហំ គុណនឹង​ កោដិ          =        1077
              អដដំ           =        អពពំ គុណនឹង​ កោដិ            =        1084
              សោគន្ឋិកំ     =        អដដំ គុណនឹង​ កោដិ            =        1091
              ឧប្បលំ         =        សោគន្ឋិកំ គុណនឹង​ កោដិ       =        1098
              កុមុទំ           =        ឧប្បលំ គុណនឹង​ កោដិ          =        10105
              បុណ្ឌរិកំ       =        កុមុទំ គុណនឹង​ កោដិ            =        10112
              បុទុមំ           =        បុណ្ឌរិកំ គុណនឹង​ កោដិ         =        10119
              កថានំ         =        បុទុមំ គុណនឹង​ កោដិ            =        10133
              អសង្ឃេយ្យំ  =        កថានំ គុណនឹង​ កោដិ           =        10140
              អរគុណដល់បង អ៊ុំ សួននិមល ដែលបានផ្តល់ឯកសារ ។

              វិធីសាស្រ្តដើម្បីបានកូន ប្រុស ឫ ស្រី តាមក្បូនចិនបុរាណ

              សួស្តីបងប្អូនទាំងអស់គ្នា ‌‌​! ខ្ញុំមានឯកសារមួយដែលនិយាយអំពីការកំណត់ឲ្យមានកូន ប្រុស ឫ​ ស្រី តាមបំណងប្រាថ្នា ដូច្នេះសូមបងប្អូនស្វែងយល់ជាមួយខ្ញុំដូចខាងក្រោមនេះ ៖
              តារាងមួយខាងក្រោមនេះ គឺត្រូវបានស្រាវជ្រាវរកឃើញនៅក្នុងរណ្តៅបញ្ចុះសពស្តេចសម័យបុរាណ នៅក្នុងក្រុងប៉េកាំង ប្រទេសចិន ដែលមានអាយុកាលប្រហែល 700 ឆ្នាំកន្លងមកហើយ ។ បងប្អូនអាចជ្រើសរើសដើម្បីទទួលបានកូន ប្រុស ឫ ស្រី តាមបំណងប្រាថ្នា ជាមួយនឹងតារាងខាងក្រោមនេះ ។
              អាយុរបស់ស្រ្តីគឺតាំងនៅតាមជួរដេកបន្ទាត់ខាងលើនៃតារាង ចំណែកខែដែលស្រ្តីចាប់ផ្តើមមានគភ៌ គឺតាំងនៅតាមជួរបញ្ឈរខាងឆ្វេងនៃតារាង ។ អក្សរ F (Female) តំណាងឲ្យ ស្រី និង អក្សរ M (Male) តំណាងឲ្យ ប្រុស ។
              ឧទាហរណ៍ ៖ ប្រសិនបើស្រ្តីមានអាយុ 27 ឆ្នាំ ហើយផ្តើមមានគភ៌នៅខែមករា នោះទារកដែលនឹងចាប់កំណើត គឺជា កូនស្រី ។
              តារាងមួយនេះគឺត្រឹមត្រូវ 99% ។ សូមបងប្អូនស្វែងយល់​ និង ពិនិត្យមើលដោយខ្លួនឯងផ្ទាល់មើល ថាតើតារាងមួយនេះត្រឹមត្រូវ បានដល់កំរិតណា ?
              ខាងក្រោមនេះជាឯកសារភាសាអង់គ្លេស ដែលមានទាំងស្រុងដូចតទៅ ៖
              This chart was found burried in a Royal Tomb, Beijing in China about 700 years ago. You can choose to get a girl or a boy by following the chart. The woman's age is in rows and the month of start of pregnency in the columns
              F stands for Female and M for male. Eg:- If the woman is 27 and her baby is conceived in January, then the baby has to be a girl. This chart is 99 % accurate. You can check it out with your own self


              អ្នកអាច ដោនឡូតយកឯកសារនេះបានដោយ ៖ ចុចត្រង់នេះ